សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ ពេលបច្ចុប្បន្ន។សម្តេច គឺ​ជា​​អ្នក​នយោបាយ​ជាន់​ខ្ពស់ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​យូរ​បំផុត​នៅ​ប្រទេស​កម្ពុជា សម័យ​បច្ចុប្បន្ន។
១.​ជីវ​ប្រវត្តិ​
–ថ្ងៃខែឆ្នាំកំណើត          :  ​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៣២។
–ទីកន្លែង​កំណើត          :  នៅស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង។
–អាស្រយដ្ឋានបច្ចុប្បន្ន    : ភូមិគ្រឹះលេខ២ ផ្លូវលេខ៤៦២ សង្លាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
–ជីវិត​ផ្ទាល់​ខ្លួន             ​: នៅក្នុងឆ្នាំ​១៩៥៥ លោក ជា ស៊ីម បានរៀប​អាពាហ៍ពិពាហ៍​ជាមួយ លោក ស្រីញ៉ែម សឿន មានកូនចំនួន ៧នាក់(ស្លាប់ម្នាក់)​។ក្នុង​នោះ​កូន​ប្រុស​ចំនួន​៤​នាក់ និង​កូន​ស្រី​ចំនួន​៣​នាក់។
២.កំរិតវប្បធម៌
​ –ពុទ្ឋិកមធ្យមសិក្សា និងលាសានយោបាយជាន់ខ្ពស់ បណ្ឌិតកិត្តិយយស  ផ្នែកទស្សនៈវិជ្ជា។
៣.សញ្ញាប័ត្រ
–២០/០៣/១៩៩៨ បណ្ឌិតកិត្តិយយស ផ្នែកទស្សនៈវិជ្ជា នៅសលកវិទ្យាល័យកាលីហ្វញ៉ារ សហរដ្ឋអាមេរិក។
–២៧/០៩/២០០៧ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និង អភិវឍ្ឍន៏ នៅសលកវិទ្យាល័យប៊ុនរ៉ាត់ថានី ព្រះរាជាណា ចក្រថៃ។
–១៥/០២/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និងស្រាវជ្រាវកសិកម្ម នៅសលកវិទ្យាល័យស្រាវជ្រាវ វប្បធម៌ ពិភលោក សាធារណរដ្ឋប្រជាមានិត្យចិន​។
–១៣/០៩/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា ផ្នែកជាអ្នកដឹកនាំកិច្ចការ ព្រឹទ្ឋសភា នៅសលកវិទ្យាល័យ ឌីអូជិន សឺមីណឺរី សហរដ្ឋ អាមេរិក។
៤.តំណែងក្នុងព្រឹទ្ឋសភា
–នីតិកាលទី១ ប្រធានព្រឹទ្ឋសភា
–នីតិកាលទី២ ប្រធានព្រឹទ្ឋសភា
៥.អតិតភាពការងារមុនពេលជាប់ជាសមាជិតព្រឹទ្ឋសភា
–១៩៤៧–១៩៥៤ ចូររួមក្នុងចលនាតស៊ូខ្មែរឥស្សរៈ...
*** កំណត់សម្គាល់ ***
ព័ត៍មាននេះ ផ្សព្វផ្សាយ ជាសាធារណៈ នៅ ម៉ោង18:17 ថ្ងៃទី15 ខែ06 ឆ្នាំ2014 ដោយ គេហទំព័រ សារព័ត៌មាន​ខ្មែរ FPM ។ សូមបញ្ចាក់ថា ទិន្នន័យខាងលើ អាចត្រូវបាន កែប្រែរ ឬ លុប ដោយ ម្ចាស់នៃព័ត៍មាន ហើយ Khmer-News.Org មិនមែនជាភាគីគ្រប់គ្រង ឬ ទទូលខុសត្រូវឡើយ។ អំពី បញ្ហាផ្សេងៗ ឬ កំរិតជំនឿទុកចិត្ត នៃ ព័ត៍មាននេះ សូមទាក់ទង ទៅ សារព័ត៌មាន  FPM 

ទំព័រ​នេះ​ផ្ទុក​នូវ​អត្ថបទ​និង​បទសម្ភាសន៍​សំខាន់ៗ ទាក់ទង​នឹង របប​ខ្មែរក្រហម។

ចម្លើយ​សារភាព​របស់ ភោគ ឆាយ ដែល​បន្សល់​ទុក​នៅ​គុក​ទួលស្លែង (ភាគ​១០៦ច)

2009-02-24
នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​សូម​លើក​យក​សេចក្តី​ រាយការណ៍​អំពី ​ចម្លើយ​សារភាព​របស់ លោក ភោគ ឆាយ ស្ដីពី​សកម្មភាព​និង​ការទំនាក់​ទំនង​របស់​លោក​ជាមួយ​សកម្មជន​កុម្មុយនីស្ត​ និង​ជា​កម្មាភិបាល​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​មួយចំនួន ដូច​ជា លោក ហ៊ូ យន់, ហ៊ូ នឹម និង​អ្នក​មួយចំនួន​ទៀត។

ចម្លើយ​សារភាព​របស់ ភោគ ឆាយ ដែល​បន្សល់​ទុក​នៅ​គុក​ទួលស្លែង (ភាគ​១០៦ង)

2009-02-17
នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​សូម​លើក​យក​សេចក្តី​ រាយការណ៍​អំពី​ចម្លើយ​សារភាព​របស់ លោក ភោគ ឆាយ ស្តីពី​ការចាប់ផ្តើម​ចូល​ជា​សមាជិកភាព​និង​ខ្សែ​រយៈ​សេ.អ៊ី.អា.​នៅ​ឯ​ខេត្ត​ បាត់ដំបង។

ចម្លើយ​សារភាព​របស់ ភោគ ឆាយ ដែល​បន្សល់​ទុក​នៅ​គុក​ទួលស្លែង (ភាគ​១០៦ឃ)

2009-02-09
នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​សូម​លើក​យក​សេចក្តី​ រាយការណ៍​អំពី​ចម្លើយ​សារភាព​របស់​លោក ភោគ ឆាយ ស្តីពី​សកម្មភាព​និង​ការចាប់ផ្តើម​ទំនាក់​ទំនង​របស់​លោក​ជាមួយ​សកម្មជន​ កុម្មុយនីស្ត​សំខាន់ៗ​មួយចំនួន។

ចម្លើយ​សារភាព​របស់ ភោគ ឆាយ ដែល​បន្សល់​ទុក​នៅ​គុក​ទួលស្លែង (ភាគ​១០៦គ)

2009-02-04
នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​សូម​លើក​យក​សេចក្តី​ រាយការណ៍​អំពី​ចម្លើយ​សារភាព​របស់​លោក ភោគ ឆាយ ស្តីពី​ប្រវត្តិ​និង​សកម្មភាព​របស់​លោក។

ចម្លើយ​សារភាព​របស់ ភោគ ឆាយ ដែល​បន្សល់​ទុក​នៅ​គុក​ទួលស្លែង (ភាគ​១០៦ខ)

2009-01-30
នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​សូម​លើក​យក​សេចក្តី​ រាយការណ៍​អំពី ​ចម្លើយ​សារភាព​របស់​កម្មាភិបាល​ជាន់​ខ្ពស់​មួយ​រូប គឺ​លោក ភោគ ឆាយ។

ចម្លើយ​សារភាព​របស់ ភោគ ឆាយ ដែល​បន្សល់​ទុក​នៅ​គុក​ទួលស្លែង (ភាគ​១០៦ក)

2009-01-29
នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​សូម​លើក​យក​សេចក្តី​ រាយការណ៍​អំពី​ចម្លើយ​សារភាព​របស់​កម្មាភិបាល​ជាន់​ខ្ពស់​មួយ​រូប គឺ​លោក ភោគ ឆាយ។

ឯកសារ​អង្វរករ​បក្ស​កម្មុយនីស្ត​របស់​អ្នកស្រី វ៉ា ឡាន (ភាគ១០៥)

2009-01-29
នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​សូម​លើក​យក​សេចក្តី​ រាយការណ៍​ស្ដីពី​ឯកសារ​អង្វរករ​បក្ស​កម្មុយនីស្ត​របស់​អ្នកស្រី វ៉ា ឡាន ប្រពន្ធ​របស់​លោក ហ៊ូ នឹម។អាស៊ីសេរី


ដោយ​ នគរវត្ត ថ្ងៃទី 20 មេសា 2011ម៉ោង 18:49:57
      សម័យ​បុ​រេ​ប្រវត្តិ​យោង​តាម​អាយុ​កាល​ប្រហែល​១ ៧០០ ០០០ឆ្នាំ​ ​កន្លង​មក​ហើយ​ ទើប​រាជ​វង្ស​ស៊ាបាន​ចាប់​កំណើត​នៅ​រវាង​សត​វត្សរ៍​ទី​២១ មុន​ ​គ. ស.។​ ​នៅ​អំឡុង​រជ្ជកាល​នេះ​ ​មហា​វប្ប​ធម៌​ ​និង​ការ​រីក​លូត​លាស់​បាន​បន្ត​ស្នាដៃ​ពី​សម័យ​បុ​រេ​ប្រវត្តិ​របស់​ប្រជា​ ជាតិ​ចិ​ន​។
         អាយុ​កាល​នៃ​បុ​រេ​ប្រវត្តិ​គេ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​យុគ​សិលា ដោយសារ​តែ​ប្រជា​ជន​រស់​នៅ​សម័យ​នោះ​បាន​អភិវឌ្ឍ​ជីវភាព​រស់​នៅ​របស់​គេ​ដោយ​ប្រើ ​ឧបករណ៍​ធ្វើ​អំពី​ថ្ម​។ យោង​តាម​ប្រដាប់​ប្រដា​ផ្សេ​ងៗ​ដែល​មនុស្ស​សម័យ​នោះ​បាន​ប្រើ​ប្រាស់​បន្ត​ បន្ទាប់​មក​ ​ជំនាន់​នោះ​ត្រូវ​បែង​ចែក​ជា​ពីរ​សម័យ​កាល​៖ យុគ​ថ្មបំបែក (Paleolithic​ ​Age​) និង យុគថ្មរំលីង (Neolithic​ ​Age​)។
         ជាមួយ​នឹង​ការ​រីក​ចម្រើន​នៅយុគថ្មបំបែក​ ​និង​យុគថ្មរំ​លីង​ ​មហា​វប្ប​ធម៌​ ​និង​ភាព​រីក​លូត​លាស់​ ​បាន​ក​កើត​នៅ​ក្នុង​សម័យ​កាល​ទាំង​ពីរ​នេះ​ ​​រួម​មាន ​វប្ប​ធម៌​ប៉ាន់​ផ (Banpo) និង​វប្ប​ធម៌​ហ័​ង​ទី (Huangdi) វប្ប​ធម៌​យ៉ាង​សាវ (Yangsao) និង​វប្ប​ធម៌​ឡុ​ង​សា​ន (Longshan)។
វប្ប ​ធម៌​ទាំង​នេះ​វា​មាន​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បង្កើត​កម្លាំង​ ចិត្ត​ប្រជា​ជន​ចិ​ន​។​ ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ​ប្រជា​ជន​ចិន​បាន​ធ្វើ​សក្ការ​បូជា​ដល់​ ហ័​ង​ទី ហើយ​មាន​ជំនឿ​ថា​ ហ័​ង​ទី គឺ​ជា​វីរ​បុព្វ​បុរស​ជន​ជាតិ​ចិន​ដំបូង​គេ​ប​ង្អ​ស់​។​ ក្រៅ​ពី​ ហ័​ង​ទី នៅ​មាន​មហា​បុរស​ដទៃ​ទៀត​ ​ដែល​បាន​បង្កើត​ឲ្យ​មាន​មហា​វិភាគទាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ផង​ដែ​ រ​។​ ​មហា​បុរស​ អ៊ី គឺ​ជា​តួយ៉ាង​សំខាន់​មួយ​នៅ​ជំនាន់​នោះ​។​ ​គាត់​ត្រូវ​បាន​ប្រជា​ជន​ទទួល​ស្គាល់​ថា​ជា​អ្នក​គ្រប់គ្រង​គ្រោះ​ទឹក​ ជំនន់​ដ៏​អង់អាច​ក្លា​ហា​ន​។​ ​ដោយសារ​មហា​វិភាគទាន​របស់​គាត់​ប្រជា​ជន​បាន​ហៅ​គាត់​ថា​ តា​អ៊ី (Da​ ​Yu​) នៅ​ក្នុង​ភាសា​ចិន​ ​“តា​” មាន​ន័យ​ថា​ធំ​។​ ​នេះ​គឺ​ជាម​ហា​វីរ​ភាព​នៃ​មហា​បុរស​ ​ដែល​បាន​សម្ពោធ​ឲ្យ​មាន​មហា​វប្ប​ធម៌​នៃ​ជំនាន់​បុ​រេ​ប្រវត្តិ​នេះ​ឡើ​ង​។ ​ ​បើ​ប្រៀប​ធៀប​គ្នា​រវាង​យុគ​ថ្ម​បំ​បែក យុគ​ថ្ម​រំ​លីង​គឺ​ជា​យុគ​សម័យ​មាន​គុណ​សម្បត្តិ​ច្រើន​ជា​ង​។​ ​ប្រជា​ជន​បាន​ចាប់​ផ្តើ​ម​ចេះ​សាង​សង់ផ្ទះ​ ​និង​ធ្វើ​ស្រែ​ចំ​ការ​ដោយ​សំលៀង ​ថ្ម​ធ្វើ​ជា​ឧបករណ៍​ប្រើ​ប្រាស់​របស់​ពួក​គេ​។​ ​ការ​រីក​ចម្រើន​យ៉ាង​​អ​ស្ចា​រ្យ​ត្រូវ​បាន​បង្កើត​នៅ​ក្នុង​អំឡុង​នេះ​ ​មិន​ថា​តែ​ជំនាញក្រឡឹង​ ​និង​ឆ្លាក់​ ​ឬ​ក៏​បច្ចេកទេស​ផ​លិ​ត​យាន​ជំនិះ​ ​និង​ឧបករណ៍​ត​ន្ត្រី​នោះ​ទេ​។
វប្ប ​ធម៌​ដ៏​ល្បី​ល្បាញ​ ​គឺ​យ៉ាង​សាវ និង​ឡុ​ង​សាន ក៏​ឋិត​នៅ​ក្នុង​សម័យ​នេះ​ដែ​រ​។​ ​ជីវភាព​រស់​នៅ​ក្នុង​បុ​រេ​ប្រវត្តិ​មាន​ភាព​លំបាក​ ​និង​ពោរ​ពេញ​ទៅ​ដោយ​ការ ​ប្រណាំង​ប្រ​ជែ​ង​។​ ​ប្រជា​ជន​រស់​នៅ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រឆាំង​ទប់ទល់​នឹង​លក្ខខណ្ឌ​ ធម្ម​ជាតិ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ ​និង​គ្រោះ​ធម្ម​ជាតិ​គ្រប់​ប្រភេទ​ ​ប្រមុខ​អ្នក​ដឹកនាំ​ត្រូវ​បាន​ជ្រើស​រើស​យោង​ទៅ​តាម​សមត្ថ​ភាព​តែ​មួយ​គត់​ ​នៅ​ក្នុង​ប្រព័ន្ធ​ដែល​គេ​ហៅ​ថា​ ​“ប្រព័ន្ធ​ដាក់​រាជ្យ​ឲ្យ​អ្នក​ឈ្នះ​”។ មាន​ប្រមុខ​ដឹកនាំ​សំខាន់​បី​រូប​នៅ​ក្នុង​សម័យ​នោះ​ ​ដែល​រួម​មាន​ ​ស៊ុន យ៉ាវ និង​អ៊ី​។ ទី១-ស៊ុន ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ប្រមុខ​ដឹកនាំ​ដំបូង​គេ​បំផុត​នៅ​ក្នុង​ សម័យ​នោះ​ ​បន្ទាប់​មក​ ទី២-យ៉ាវ គឺ​ជា​ជន​ដែល​មាន​ជ័យ​ជម្នះ​បន្ត​តំណែង​ពី​នោះ​។​ ​ក្រោយ​មក​ទៀតទី៣-អ៊ី បាន​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​វិញ​ម្ត​ង​ ​ដោយសារ​គាត់​បាន​បរិច្ចាគ​នូវ​កម្លាំង​កាយ​ចិត្ត​ ​ដើម្បីគ្រប់គ្រង​គ្រោះ​ទឹក​ជំ​ន​ន់​។​ ​ប្រព័ន្ធ​គ្រប់គ្រង​របៀប​នេះ​បាន​បន្ត​រហូត​ដល់​ឆ្នាំ​២០៧០ មុន​ ​គ. ស. នៅ​ពេល​ដែល​ ​ប៉​យី ត្រូវ​បាន​បន្តតំណែងពី អ៊ី​​។ កូន​របស់ ​អ៊ី បាន​សម្លាប់​ ប៉​យី ចោល​ ​ហើយ​ប្រកាស​ខ្លួន​ឯង​ធ្វើ​ជា​ស្តេ​ច​។
ទោះបី ​ប្រព័ន្ធ​ផ្ទេរ​រាជ្យ​សម្បត្តិ​ទៅ​អ្នក​ផ្សេង​បាន​បញ្ចប់​ក៏​ដោ​យ​។​ ​រាជ​វង្ស​ដំបូង​គេ​បំផុត​គឺ​ ​សន្តតិ​វង្ស​ស៊ា (Xia) ជា​រាជវង្ស​​ដំបូង​គេ ដែល​បាន​បន្ត​ការ​គ្រប់គ្រង​ប្រទេស​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ចាប់​ពី​ ពេល​នេះ​ត​ទៅ​។
និយាយ ​អំពី​ការ​ចម្រើន​ជឿន​លឿន​នៅ​ក្នុង​សម័យ​បុ​រេ​ប្រវត្តិ​ មានរឿង​ទេវ​កថា​ ​និង​រឿង​និទាន​ មានតួ​នាទី​សំខាន់​សម្រាប់​ឆ្លុះ​បញ្ចាំង​ពី​ការរីកចម្រើននាសម័យ​កាល​នោះ​។​ ​រឿង​និទាន​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ ​និង​ល្បីជាង​គេ​មាន​ចំណង​ជើង​ថា​ ​“ការ​ក​កើត​នៃ​ពិភព​លោក”​ ​និ​ពន្ធ​ដោយ​​ផា​ន់​​គូ រឿង “​ការ​ក​កើត​នៃ​មនុស្ស​ជាតិ​” ​និ​ពន្ធ​ដោយ​​នី​​វ៉ា និង​រឿង​និទាន “​តា​អ៊ី គ្រប់គ្រងគ្រោះ​ទឹក​ជំ​ន​ន់”​ ។ល។

                                                                                          ប្រែសម្រួលដោយលី គីមហេង


ដោយ​ នគរវត្ត ថ្ងៃទី 27 សីហា 2011ម៉ោង 17:30:18
អ៊ី​ជាម​ហា​បុរស​សម័យ​បុព្វ​កាល​ ​ប្រជា​ជន​ចិនបាន​ស្គាល់​ថា​ជា​អ្នក​គ្រប់គ្រង​ទឹក​ជំ​ន​ន់​។​ ​ដោយ​សារ​ការ​លះ​បង់​ដ៏​ធំ​ធេង​នេះ​ ​ប្រជា​ជន​បាន​ប្រសិទ្ធ​នាម​ថា​ ​តា​អ៊ី​ ​នៅ​ក្នុង​ភាសា​ចិន​ ​តា (Da​) មាន​ន័យ​ថា​ធំ​។ អ៊ីប្រសូត​នៅ​រវាង​ឆ្នាំ​២២០០-២១០០ មុន​ ​គ. . មានឈ្មោះ​ពី​កំណើត​ថា ​ស៊ឺ​ វិ​ន​មីង (Si ​wenming​)
រឿង​និទាន​មហា​បុរស​អ៊ី​ ​កើត​ឡើង​នៅ​សម័យ​រាជ​វង្ស​ស៊ា (Xia​ ​Dynasty​) គឺ ​ជា​រឿង​និទាន​ស្តី​ពី​ការ​គ្រប់​គ្រង​ប្រទេស​ចិន​សម័យ​បុរាណ​ ​មាន​ភាព​ល្បី​ល្បាញ​ដែល​នាំ​ឲ្យ​គេ​ស្គាល់​មហា​បុរស​អ៊ី​គ្រប់គ្រង​ទឹក​ជំ​ ន​ន់​។ ជា​ការ​ពិត​ ​អ៊ី​ជា​ស្តេ​ច​មួយ​អង្គ​មាន​កិត្តិនាមល្បី​ល្បាញ​ក្នុង​ចំណោម​ស្តេ​ច​ទាំង​ បី (ស្តេចឋានសួគ៌ហ្វ៊ូ​ស៊ី​ ស្ដេចលោកិយ​នី​វ៉ា​ ​និង​ស្ដេច​មនុស្ស​សឹ​ន​ណុ​ង ) និង​អធិរាជ​ទាំង​ប្រាំ (ហ័​ង​ទី​ ​ជ័​ន​ស៊ី​ ​ឃូ​ ​យ៉ាវ​ ​និង​ស៊ុន ) អ៊ី​ជា​ស្ថា​និ​ក​នៃ​រាជ​វង្ស​ស៊ា ដំបូង​នៅ​ប្រទេស​ចិន​ ព្រះ​អង្គ​គ្រប់​គ្រង​ប្រទេស​ដោយ​ប្រកាន់ ​ខ្ជាប់​នូវ​គោល​ការណ៍​យុត្តិ​ធ​ម៌​។ ​​ហើយ​អ៊ី​ត្រូវ​ប្រជា​ជន​ចង​ចាំ​យ៉ាង​ច្បាស់​ថា​ជា​បរម​គ្រូ​ដែល​បាន​ បង្រៀន​ប្រជា​ជន​ចិន​ឲ្យ​ចេះ​បច្ចេកទេស​គ្រប់គ្រង​ទឹក​ជំនន់​ ដោយ​រំលស់​ទឹក​ចូល​ក្នុង​ទន្លេ​ ព្រែក ​និង​បឹ​ង​ ក្រោយមក​អ៊ី​បាន​បង្កើត​ក្រុង​ថ្មី​មួយ​ឈ្មោះ​យ៉ាង (Yangcheng​)
មាន ​កំណត់​ត្រា​មួយ​ចំនួន​និយាយ​ពី​សម័យ​កាល​គ្រប់គ្រង​ប្រទេស​ចិន​ក្នុង​ រជ្ជកាល​អ៊ី​។​ ​ដោយសារ​តែ​មាន​ប្រភព​ព័ត៌​មាន​ច្រើន​អំពី​ខ្សែ​ជីវិត​ ​និង​រាជ្យ​របស់​អ៊ី​ ​ដែល​ប្រមូល​បាន​មក​ពី​ការ​និទាន​ត​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ ​ហើយ​ធ្វើ​ឲ្យ​រឿង​នេះ​រីក​សាយ​ទៅ​គ្រប់​តំបន់​ក្នុង​ប្រទេស​ចិន​ ​មាន​រឿង​ខ្លះ​ប្រមូល​បាន​មក​ពី​លោក​ ​ស៊ឺ​ម៉ា​ ឈាន (Sima Qian ១៤៥-៩០ មុន គ. .) ជា ​ប្រវត្តិ​វិទូ​ដ៏​ល្បី​នៅ​សម័យ​រាជ​វង្ស​ហា​ន​។​ ​អ៊ី​ ​និង​ទី​ប្រឹក្សា​ជំនិត​ ​ត្រូវ​លោក​ខុ​ង​ជឺ​ ​និង​សា​ស្ត្រា​ចា​រ្យ​ចិន​ច្រៀង​សរសើរ​ពី​គុណ​ធម៌​ ​និង​សីលធម៌​របស់​ពួកគាត់​។​ អ៊ី​ជា​ស្តេ​ច​មួយ​អង្គ​ក្នុង​ចំណោម​ស្ដេច​សម័យ​បុរាណ​ ​ដែល​ទទួល​បាន​កិត្តិយស​ប​ច្ឆា​មរណ​នាម​ថា​ ​“មហា​បុរស​អ៊ី​”។
          យោង​តាម​រាជ​ពង្ស​សាវ​តារ​ចិន​របស់​លោក​ ស៊ឺម៉ា ឈាន ថាស្ដេច​ហ័ងទី​ជា​បុត្រា​ម្ចាស់កុល​សម្ព័ន្ធ​សាវទៀន (Shaodian)។ ហ័ងទី (២៦៩៧-២៥៩៧ មុន គ. .) មាន​បុត្រា​២៥​អង្គ ក្នុង​នោះ​មាន​បុត្រា១៤អង្គ បាន​ដាក់​នាម​ត្រកូល​ និង​បង្កើត​កុល​សម្ព័ន្ធ​ដោយ​ខ្លួន​ឯង បុត្រា​មួយ​អង្គ​ព្រះនាម​ឆាងយី មាន​បុត្រា​ព្រះ​នាម កាវយ៉ាង ពេល​សោយ​រាជ្យមាន​នាម​ថា​ស្ដេច​ជ័នស៊ី (២៥១៤-២៤៣៧ មុន គ. .) ហើយ​ស្ដេច​ជ័នស៊ី​មាន​ចៅ​មួយ​អង្គ​ជា​មហា​បុរស​អ៊ី ដែល​ជា​ស្ថាប​និក​ដំបូង​នៃរាជ​វង្ស​ស៊ា (២២០៤-២១៩៥ មុន គ. .)។ ប៉ុន្តែ លោក​ប៉ាន់គូ (. . ៣២-៩២) ជា​ប្រវត្តិ​វិទូ​ និង​កវី​ដ៏​ល្បី​ល្បាញ​នៅ​ចុង​សម័យ​រាជ​វង្ស​ហាន​ខាង​កើត បាន​បដិសេធ​អំពី​គម្លាត​ជំនាន់​រវាង​ស្ដេច​ជ័នស៊ី និងអ៊ី ដោយ​ពោល ​ថា គុន​ត្រូវ​ជា​ចៅ​ជំនាន់​ទី៥​នៃ​ស្ដេច​ជ័នស៊ី ហើយ​អ៊ី ​គួរ​តែ​ជា​ចៅ​ទួត​ជំនាន់​ទី៦​នៃ​ស្ដេច​ជ័នស៊ី។ រីឯរាជ​ពង្ស​សាវ​តារ​ចិន​បុរាណ​សរ​សេរ​ថា​ ​អ៊ី​ជា​ចៅជំនាន់​ទី​៨ នៃ​ស្តេ​ច​ហ័​ង​ទី​ ​ឪពុក​របស់​អ៊ី នាម​គុន ត្រូវ​ជា​ចៅ​ជំនាន់​ទី​៥នៃ​ស្តេ​ច​ជ័​ន​ស៊ី​  ​ឪពុក​ជ័​ន​ស៊ី​ នាមឆាង​យី​ ​ហើយ​ឆាង​យី​ត្រូវ​ជាបុត្រាទី​២ នៃស្ដេច​ហ័​ង​ទី​។​ ​អ៊ី​កើត​នៅ​ភ្នំ​វិ​ន​ ​សព្វ​ថ្ងៃ​ហៅ​ស្រុក​ប៉ី​ឈ័​ន (Beichuan​) ខេត្ត ​ស៊ី​ឈ័​ន​ ​ប៉ុន្តែ​មាន​ការ​អះអាង​ខ្លះ​ទៀត​ថា​ ​អ៊ី​កើត​នៅ​ស្រុក​ស៊ឺ​ហ្វា​ង​ ​ទៅ​វិ​ញ​។​ ​មាតា​របស់អ៊ី​ នាម​នី​ចឺ​ ឬនីស៊ី ​ជា​ស្ត្រី​ម្នាក់​រស់​នៅ​ក្នុង​កុលសម្ព័ន្ធ​យ៉ូ​វ​ស៊ី​ន​។
          កាល ​ពី​កុមារ​ ​ឪពុក​របស់​អ៊ី​បាន​ជម្លៀស​ប្រជា​ជន​ពី​ភាគ​ខាង​កើត​ទៅ​តំបន់​ភូមិ​ភាគ​ក​ ណ្ដា​ល​។​ ​ក្រោយ​មក​ស្តេ​ច​យ៉ាវបាន​ប្រទាន​ឲ្យ​គុន​ជា​ព្រះ​អង្គ​ម្ចាស់​គ្រប់គ្រង​ សាមន្ត​រដ្ឋ​ឆុង (Chong) ហើយ ​គេ​ដឹង​ថានគរ​ចំណុះ​មួយនោះ ​ឋិត​នៅ​កណ្ដាល​​តំបន់​​ភ្នំ​សុ​ង​។​ ​ទោះបី​គេ​ជឿ​​ថា​ អ៊ី​ធំ​ពេញ​វ័​យ​នៅ​តំបន់​ជម្រាល​ភ្នំ​សុង​ ​ភាគ​ខាង​ត្បូង​ទន្លេ​លឿង​ក៏​ដោយ​ ​ ក្រោយ​មក​គាត់​បាន​រៀប​ការ​ជាមួយ​នារី​មក​ពី​តំបន់​ភ្នំ​ធូ​ ​ដែល​គេ​សម្គាល់​ថា​ជា​តំបន់​ភ្នំ​ធូ​សាន​ស៊ឺ​ ​ហើយ​មាន​បុត្រា​ឈ្មោះ​ឈី​ ​បន្ទាប់​មក​គាត់​បាន​នាំ​គ្រួសារ​ទៅ​រស់​នៅ​តំបន់​ភ្នំ​សុ​ង​។
នៅ​រជ្ជកាល​ស្ដេច​យ៉ាវ​ ​តំបន់​ភូមិ​ភាគ​កណ្ដាល​ទាំងមូល​ទទួល​រង​គ្រោះ​ញាំ​ញី​ដោយ​ទឹក ​ជំនន់​ជា​ញឹ​ក​ញាប់​ ​ដែល​អាក់​ខាន​ទៅ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ​និង​ស​ង្គ​ម​។​ ​ឪពុក​អ៊ី​ឈ្មោះ​គុន​បាន​ទទួល​បន្ទុក​រៀបចំ​ប្រព័ន្ធ​ដើម្បី​គ្រប់​គ្រង​ទឹក ​ជំ​ន​ន់​។​ ​គាត់​បាន​ចំណាយ​ពេល​៩ឆ្នាំ​ ​ដើម្បី​ជី​ក​ដី​សាង​សង់​ទំនប់​តាម​ប​ណ្ដោ​យ​មាត់​ទន្លេ​ ​ប៉ុន្តែ​ផែនការ​នេះ​មិន​បាន​ជោគជ័យ​ទេ​។​ ​ដល់​ពេល​ធំ​ពេញ​វ័​យ​ ​អ៊ី​បាន​បន្ត​ការងារ​ពី​ឪពុក​ ​និង​ធ្វើ​ការ​សិក្សា​ពី​ប្រព័ន្ធ​ទន្លេ​យ៉ាង​ល្អិត​ល្អន់​ ​ហើយ​ព្យាយាម​ឈ្វេងយល់​ហេតុ​អ្វី​បាន​ជា​ឪពុក​របស់​លោក​ខំ​ប្រឹង​ប្រែង​ ប៉ុណ្ណឹង​ហើយ​នៅ​តែ​បរាជ័យ​ទៀ​ត​។
តាម​រឿង​និទាន​បុរាណ​ចិន​ស្តី​ពី​មហា​ទឹក​ជំនន់​ ​ឪពុក​របស់​អ៊ី​ឈ្មោះ​គុន (Gun​) ត្រូវ​តែង​តាំង​ដោយ​ស្ដេច​យ៉ាវ (Yao​) ដើម្បីទប់ ​ស្កាត់​ទឹក​ជំនន់។ គុន​ប្រើ​រ​យៈ​ពេល​៩ឆ្នាំ​ ​ដើម្បី​ជី​ក​ដីស​ង់​ទំនប់​ព័ទ្ធ​ជុំ​វិញ​ក្រុង​ ​ដែល​សង្ឃឹម​ថា​អាច​ទប់​ស្កាត់​ទឹក​ជំ​ន​ន់​។​ ​ប៉ុន្តែ​ទំនប់​ធ្វើ​អំពី​ដី​នេះ​មិន​មែន​ជា​គម្រោង​ឋិត​ថេរ​យូរ​អង្វែង​ឡើយ នៅ​កំលុង​មាន​ទឹក​ជំនន់​ធ្ងន់ធ្ងរ​បុក​មក​ ​ទំនប់​ធ្វើ​ពី​ដី​បាន​បាក់​នៅ​គ្រប់​កន្លែង​ ​ហើយ​គម្រោង​ការ​ទប់​ស្កាត់​ទឹក​ជំនន់​ត្រូវ​បរាជ័យ​ប្រកបដោយ​ភាព​កំ​ស​ត់​ទុគ៌ត​បំ​ផុ​ត​។​ ស្តេ​ច​ស៊ុន (Shun​) ដែលសោយ ​រាជ្យ​បន្ទាប់​ពី​ព្រះ​បិតា​ក្មេក​យ៉ាវ​ចូល​ទិវង្គត បាន​ប្រ​ហារ​ជីវិត​គុន​ក្រោយ​ពេល​បរាជ័យ​។ ​ដើម្បី​គោរព​ទៅ​ដល់​ស្តេ​ច​យ៉ាវ​ទ្រង់​ជា​អ្នក​បង្កើត​ច្បាប់​ ​ព្រះ​រាជា​ស៊ុន​បាន​តែងតាំង​អ៊ី​ស្នង​តំណែង​ពី​ឪពុក​ដែល​បាន​ប្រឹង​ប្រែង​ ទប់​ស្កាត់​ទឹក​ជំនន់​នា​ពេល​កន្លង​ម​ក​។​ ​ផ្តើ​ម​ចេញ​ពី​ការ​ដក​ពិសោធ​ជាមួយ​ឪពុក​របស់​ខ្លួន​ ​ជំនួស​ឲ្យ​ការ​សាង​សង់​ទំនប់​ដី​ច្រើន​កន្លែង​ ​គាត់​បាន​ឈ្វេងយល់​រក​ឃើញ​មធ្យោបាយ​ពី​ការ​ទប់​ស្កាត់​ទៅ​ជា​ការ​រំលស់​ទឹក ​ ​ដោយ​ជី ​ក​ព្រែក​ ​ស្តា​រ​ប្រព័ន្ធ​ផ្លូវ​ទឹក​ ​ដើម្បី​សម្រួល​ចរន្ត​ទឹក​ហូរ​ខ្លាំង​ ​និង​រំលស់​ទឹក​បញ្ចូល​ដី​ស្រែ​ចំ​ការ​ឆ្ងា​យៗ​បាន​ទៀ​តផង​។
អ៊ី​បាន​ចំណាយ​ពេល​១៣ឆ្នាំ​ប្រយុទ្ធ​នឹង​រលក​ទឹក​ជំនន់​ដោយ​មាន ​ជំនួយ​ពី​ពល​ករ​ចំនួន​ជាង​២០០០០នា​ក់​។​ ​មាន​រឿង​និទាន​ប្រ​ឌិ​ត​មួយ​បក​ស្រាយ​អំពី​ជីវិត​របស់​គាត់​ ​កត់​ត្រា​ទុក​នៅ​ក្នុង​សៀវភៅ​​ស៊ឺ​យី​ជី (Shi Yi Ji) និពន្ធ​ដោយ​​លោក​វ័ងជា​ ជា​តាបស​លទ្ធិតាវ​ និង​ជា​អ្នក​ប្រាជ្ញ​នៅ​គ្រិស្ត​សករាជ​ទី​៤ សរសេរ​ថា​អ៊ី​បាន​ជោគជ័យ​លើ​ការងារ​ដោយ​មាន ​ជំនួយ​ពី​នាគ​លឿង​ ​និង​អ​ណ្តើ​ក​ខ្មៅ​។ មាន​រឿង​និទាន​ប្រជាប្រិយ​មួយ​ទៀត​ថា​ ​អ៊ី​បាន​បង្កើត​ផ្លូវ​ទឹក​បី​ខ្សែ​ធំៗ​កាត់​តាម​ជ្រលង​ភ្នំ​ខេត្ត​ហឺណាន​ ភាគ​ខាង​លិច ខាង​កើត​ជាប់​នឹង​ក្រុង​ឡយ៉ាង អាគ្នេយ៍​ជាប់​នឹង​ក្រុង​ណានយ៉ាង​ ខាង​លិច​ជាប់​នឹង​ខេត្ត​សាអានស៊ី និង​ខាង​ជើង​ជាប់​នឹង​ខេត្ត​សាន​ស៊ី។ ច្រក​ទាំង​បី​នេះ​ហៅ​ថា សាន​មិន​ស៊ា (Sanmenxia) ដោយ​កាប់​ចំនួន​៣​ពូថៅ​ទេព កាប់​លើក​ទី១​ហៅ​ថា “ច្រក​មនុស្ស” លើក​ទី២​ហៅ​ថា “ច្រក​អា​ទិទេព” លើក​ទី៣​ហៅ​ថា “ច្រក​ខ្មោច”។
ចំណង ​ជើង​រឿង​និទាន​ ​“អ៊ី​ឆ្លង​កាត់​មុខ​ផ្ទះ​គាត់​បី​ដង​” នេះ​ជា​ការ​និទាន​រឿង​ដើម្បី​ឧទ្ទិស​ដល់​មហា​បុរស​អ៊ី​។​ ​រឿង​នេះ​បាន​ពិ​ណ៌​នា​ពី​វីរ​ភាព​របស់​អ៊ី​ទទួល​ភារ​កិច្ច​គ្រប់​គ្រង​ គ្រោះ​ទឹក​ជំនន់​ ​ក្រោយ​ពេល​គាត់​ទើប​តែ​រៀប​ការ​បាន​៥ថ្ងៃ​ប៉ុណ្ណោះ​។ ក្រោយ​មក​គាត់​ក៏​បាន​លា​ភរិយា​ ​ដោយ​និយាយ ​ថា​ ​មិន​ដឹង​ជា​ពេល​ណា​បង​នឹង​ត្រ​ឡប់​មក​វិញ​ទេ​។​ ​ភរិយា​របស់​គាត់​បាន​សួរ​គាត់​ថា​ ​ពេល​ដែល​កូន​យើង​កើត​មក​ដាក់​ឈ្មោះ​អី​ឲ្យ​វា​។​ ​គាត់​បាន​ឆ្លើយ​តប​មក​វិញ​ថា​ ​ឈី (Qi​) តួ ​អក្សរ​នេះ​នៅ​ក្នុង​ភាសា​ចិន​បុរាណ​មាន​ន័យ​ថា​ ​ប្រាំ​ថ្ងៃ​។ ក្នុង​រ​យៈ​ពេល​១៣ឆ្នាំ​នៃការ​ងារ​គ្រប់​គ្រង​គ្រោះ​ទឹក​ជំនន់​ ​អ៊ី​បាន​ដើរ​កាត់​មុខ​ផ្ទះ​របស់​គ្រួសារ​គាត់​តែ​បី​ដង​គ​ត់​។​ ​លើក​ទី​១ គាត់​ដើរ​ឆ្លង​កាត់​មុខ​ផ្ទះ​ដោយបាន​ឮ​ថា​ ​ភរិយា​របស់​គាត់​ក៏​បាន​ចូល​រួម​ជាមួយ​ពល​ករ​ទប់​ស្កាត់​ទឹក​ជំនន់​ដែ​រ​។​ ​លើក​ទី​២ ពេល​ដើរ​កាត់​​ឃើញ​ភរិយា​របស់​គាត់​កាន់​ដៃ​កូន​ប្រុស ​បង្រៀន​ដើរ​តេះ​តះ​ជា​លើក​ដំ​បូ​ង​។​ ​លើក​ទី​៣ ពេល​កូន​របស់​​គាត់​ចេះ​លើក​ដៃ​ជម្រាប​សួរ​ឪពុក​ ​ហើយ​បាន​សូម​ឲ្យ​ពុក​ចូល​ទៅ​ខាង​ក្នុង​ផ្ទះ​សម្រាក​សិន​ទៅ​។​ ​រាល់​លើក​រាល់​ពេល ​អ៊ីបាន​បដិសេធ​មិន​ចូល​ក្នុង​ផ្ទះ​ទេ​ ​ដោយ​និ ​យា​យថា​ ទឹក​ជំនន់អាច​នឹង​ត្រ​ឡប់​មក​វិញ​គ្រប់​ពេ​ល​វេលា ​បំផ្លាញ​ផ្ទះ​សំបែង​ប្រជា​ជន​យើង​ ​ដូច្នេះ​គាត់​មិន​អាច​សម្រាក​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ឯង​បាន​ទេ​​ ​បី​ដង​មក​ហើយ​ អ៊ី​តែង​តែ​បដិសេធ​មិន​ចូល​ក្នុង​ផ្ទះ​ ​រហូតកូន​ប្រុស​អ៊ី​មាន​អាយុ​ជាង​១០ឆ្នាំ​។
រឿង ​និទាន​បែបប្រពៃណីខ្លះ​ថា​ អ៊ី​​បាន​ធ្វើ​ពលិកម្ម​ខ្លួន​ប្រាណ​ដើម្បី​គ្រប់គ្រង​ទឹក​ជំ​ន​ន់​។​ ​តួ​យ៉ាង​ ​ដៃ​ជើងរបស់​អ៊ី​គ្រប​ដណ្ដប់​ដោយ​ស្បែក​ក្រិន​យ៉ាង​ក្រាស់​​ដោយ​សារ ​ពល​កម្ម។​ ​ហើយ​​មាន​រឿង​និទានប្រជាប្រិយ​មួយ​ថា​ ​​ពេលអ៊ី​​ទទួល​ភារ​កិច្ច​ទប់​ស្កាត់​ទឹក​ជំ​ន​ន់​ អ៊ី​ទើប​តែ​រៀប​ការ​បាន​៤ថ្ងៃ​ប៉ុណ្ណោះ​។ ​ដោយសារ​សេ​ច​ក្តី​ក្លាហាន​ចំពោះ​វិ​ស្វ​កម្ម​ដ៏​ម​ហិមា​នេះ​ ​ប្រជា​ជន​បាន​ចង​ចាំ​ទុក​ ​អ៊ី​ជា​គំរូ​នៃ​ការ​ព្យាយាម​ខ្ជាប់ខ្ជួន​ឥត​ងាក​រេ​ ​ហើយ​ប្តេ​ជ្ញា​យ៉ាង​មុតមាំ​ ​និង​ស្ម័គ្រ​បូជា​ជីវិត​ដើម្បី​បម្រើ​ប្រជា​ជន​អស់​ពី​កាយចិត្ត​។
 រឿង ​និទាន​ទាំង​នេះ​មាន​បំណង​តែ​មួយ​ដើម្បី​ឧទ្ទិស​ទៅ​ដល់​មហា​បុរស​អ៊ី​។​ ​ថ្វីបើ​​គាត់​បាន​ដើរ​កាត់​មុខ​ផ្ទះ​របស់​ខ្លួន​បី​ដង​ក្នុង​អំឡុង​ការងារ​ រ​យៈ​ពេល​១៣ឆ្នាំ​ក៏​ដោយ​ ​គាត់​មិន​ដែល​បាន​ចូល​សួរ​សុខ​ទុក្ខ​គ្រួសារ​របស់​គាត់​ម្ដង​ណា​ឡើយ​ ​ដោយ​ហេតុ ​គាត់​គិត​ថា​ការ​ជួប​ជុំ​គ្រួសារ​ជា​រឿង​បុគ្គល​ ​អាច​ធ្វើ​ឲ្យ​ស្មារតី​គាត់​មិន​រឹង​មាំ​ ​បាត់បង់​ភាព​ម្ចាស់​ការ ធ្វើឲ្យ​ខូច​ប្រយោជន៍​សា​ធារ​ណៈ​។
ដោយ​មាន​ការ​ចូល​រួម​ពី​ហូ​វជី (Houji​) សាស្ត្រាចារ្យជំនាញ​ផ្នែក​ទេវកសិកម្ម​ ហើយមាន​មនុស្ស​តិច​តួច​ណាស់​ដែល​ដឹង​ច្បាស់​ពី​រឿង​រ៉ាវ​អ៊ី​ទទួល​ជោគជ័យ​ដោយ​បង្កើត ​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​ជំនន់​ដ៏មានសារៈ​សំខាន់ ដែលនាំ​ទៅ​ដល់​ការ​ចាប់​ផ្ដើមធ្វើឲ្យ​ប្រទេស​ចិន​រីក​ចម្រើន​ក្នុង​ភូមិ​ភាគ ​ក​ណ្ដា​ល​។​ ផ្ទុយពីការរាំងខ្ទប់​ទឹក​ទន្លេ​ហូរ​ខ្លាំង​ ​អ៊ី​បាន​ជី​ក​ប្រព័ន្ធ​បង្ហូរ​ទឹក​ចូល​ស្រែ​ ​ដែល​ធ្វើ​ឲ្យ​​ទឹក​ជំនន់​នៅ​វាល​ទំនាប​មាន​សភាព​ធូរ​ស្រាល​ ​រួមទាំង​ការ​ខំ​ប្រឹង​ប្រែង​ស្តា​របាត​ទ​ន្លេ​។ អ៊ី​ជា​វីរ​ជន​ដែល​បាន​ហូប​ចុក​ ​និង​ស្នា​ក់​នៅ​ជាមួយ​ពល​ករ​សាមញ្ញ​រាប់​ម៉ឺន​នាក់​ ​ហើយ​បាន​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន​ជួយ​ពល​ករ​ក្នុង​ការ​ស្តា ​រ​ភក់​ពី​បាត​ទន្លេ​អស់​រ​យៈ​ពេល​១៣ឆ្នាំ​ ​ទើប​ផែនការ​បាន​បញ្ច​ប់​។​ ​ការ​ស្តា​របា​ត​ទន្លេ​ ​ប្រឡាយ​ ​និង​ជី​ក​ព្រែក​បញ្ចូល​ទឹក​ក្នុង​ស្រែ​បាន​ទទួល​ជោគជ័យ​ ​ហើយ​បន្ទាប់​មក​បាន​ធ្វើ​ឲ្យ​វប្ប​ធម៌​ចិន​បុរាណ​ចម្រើន​លូត​លាស់​តាម​ប​ ណ្ដោ​យ​ទន្លេ​លឿង​ ​ទន្លេ​វួ​យ​ ​និង​តាម​ផ្លូវ​ទឹក​នានា​ក្នុង​ទឹក​ដី​ភូមិ​ភាគ​ក​ណ្ដា​ល​។​ ​បន្ទាប់​ពី​ផែនការ​នេះ​ទទួល​ជោគជ័យ​ ​អ៊ី​ត្រូវ​ប្រជា​ពលរដ្ឋ​ចិន​ទទួល​ស្គាល់​ជា​វីរ​បុរស​នៅ​ក្នុង​ប្រវត្តិ​សា ​ស្ត្រ​ចិន​ ​ហើយ​នៅ​ក្នុង​ប្រវត្តិ​សា​ស្ត្រ​ចិន​គេ​សរ​សេរ​ថា​ ​“មហា​បុរស​អ៊ី​គ្រប់គ្រង​​ទឹក​ជំនន់​” ជា​ពិសេស​នៅ​តំបន់​ភ្នំ​ឡុ​ង​មឹន ​តាម​ប​ណ្ដោ​យ​ទន្លេ​លឿង​ ​មាន​ផ្លូវ​ទឹក​ជា​ច្រើន​ដែល​ស្តុ​ប​ទឹក​ពី​ការ​ហូរ​ជន់​លិច​ភូមិ​ភាគ​ កណ្ដាល​ បង្វែរហូរ​ចូល​ស​មុ​ទ្រ​។ អ៊ី​បាន​ដឹកនាំ​ពល​ករ​ជា​ច្រើន​ម៉ឺន​នាក់​ដើម្បី​ជី​ក​ច្រក​បង្ហូរ​ទឹក​នេះ​ ​ដែល​ពលរដ្ឋ​ដាក់​ឈ្មោះ​ថា​ ​“ផ្លូវ​ទឹក​មហា​បុរស​អ៊ី​”។
ក្រោយ​ពី​គ្រប់គ្រង​គ្រោះ​ទឹក​ជំនន់បាន​ទទួល​ជោគ​ជ័យ​ ​តា​អ៊ី​បាន​ដឹកនាំ​ប្រជា​ជន​ដើម្បី​អភិវឌ្ឍ​ន​វិ​ស័​យ​កសិកម្ម​ដោយ​ការ ​ប្រើ​ប្រាស់​ទឹក​ ​និង​ដី​។​ ​គាត់​បាន​អនុញ្ញាត​កូន​ប្រុស​របស់​គាត់​បង្រៀន​ប្រជា​ជន​អំពី​វិធី​ដើម្បី​ ដាំ​ដុះ​ដំណាំ​ស្រូ​វ​ ​និង​ដំណាំ​ក​សិ​ផល​ផ្សេង​ទៀត​ ​ហើយ​តា​អ៊ី​បាន​ណែនាំ​ប្រជា​ជន​ឲ្យ​ចេះ​បង្កាត់​ពូជ​ត្រី​ ​ទា​ ​និង​ក្ងា​ន​។​ ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​អ៊ី​ ​ប្រជា​ជន​រស់​នៅ​ក្នុង​សុខ​សន្តិ​ភា​ព​។
ស្ដេចស៊ុន ​បាន​កោត​សរសើរ​ដល់​ការងារ​វិ​ស្វ​កម្ម​របស់​អ៊ី​ ​និង​ការ​យក​ចិត្ត​ទុកដាក់​ ​ធ្វើ​ឲ្យ​ព្រះ​អង្គ​ប្រគល់​រាជ្យ​ប​ល្ល័​ង្ក​ឲ្យ​អ៊ី​ ​ជំនួស​ការ​ប្រគល់​ឲ្យ​បុត្រា​របស់​ទ្រ​ង់​។​ ​ពី​ដំបូង​អ៊ី​បាន​បដិសេធ​មិន​ព្រម​ទទួល​យក​រាជ​ប​ល្ល័​ង្ក​ទេ​ ​ប៉ុន្តែ​ដោយសារ​មាន​ប្រជាប្រិយ​ភាព​ និងការ​គាំ​ទ្រពី​គ្រប់​ម្ចាស់​ស​ម្ព័​ន្ធ​ ព្រម​ទាំង​ប្រធាន​ក្រុម​ ​ទើប​គាត់​យល់​ព្រម​ទទួល​រាជ​ប​ល្ល័​ង្ក​ជា​អធិរាជ​ថ្មី​ ​ក្នុង​ជន្មា​យុ​៥៣ឆ្នាំ​។​ ​អ៊ី​បាន​ក​សាង​រាជ​ធានី​អាន​យី (An​​yi​) ដែល ​គេ​រក​ឃើញ​សំណង់​បាក់​បែក​នៅ​សល់​ពី​រាជ​វង្ស​ស៊ា​​ភាគ​ខាង​ត្បូង​ខេត្ត​ សាន​ស៊ី​ ​ហើយ​បាន​រក​ឃើញ​សម័យ​កាលថ្មីមួយដែល​គេ​ហៅ​ថា​ ​រាជ​វង្ស​ស៊ា​ ​ដែល​ប្រវត្តិ​វិទូ​សន្មត​ថា​ជា​រាជ​វង្ស​ដំបូង​គេ​នៃប្រវត្តិ​សាស្ត្រ​ចិន។
អ្វី ​ទៅ​ដែល​ធ្វើ​ឲ្យ​អ៊ី​ក្លាយ​ជា​វីរ​បុរស​ដ៏​អ​ស្ចា​រ្យ​ក្រោយ​ពេល​រៀប​ការ​ ៥ថ្ងៃ​ ​គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ​ដើម្បី​គ្រប់​គ្រង​គ្រោះ​ទឹក​ជំ​ន​ន់​។​ ​ក្នុង​រ​យៈ​ពេល​១៣ឆ្នាំ​ ​អ៊ី​មិន​ដែល​បាន​ចូល​ស្នា​ក់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ឡើយ ​ទោះបីជា​បាន​ដើរ​កាត់​មុខ​ផ្ទះ​បី​លើក​ក៏​ដោ​យ​។​ ​ថ្វីបើ​កូន​ប្រុស​របស់​គាត់​កើត​នៅ​ក្នុង​កំលុង​ពេល​នេះ​ ​គាត់​ក៏​មិន​វិល​មក​ផ្ទះ​ដែ​រ​។​ ​តាំង​ពី​ពេល​នោះ​ប្រជា​ជន​បាន​សម្រេច​ជ្រើស​រើស​អ្នក​មាន​សមត្ថ​ភាព​មក​ គ្រប់គ្រង​ពួក​គេ​ ​អ៊ី​បាន​ទទួល​ការ​គាំ​ទ្រ​ពី​មហា​ជន​ ​និង​ស្តេ​ច​ស៊ុន​ ​លើក​គាត់​ឲ្យ​ឡើង​សោយ​រាជ្យ​នៅ​ឆ្នាំ​២០៧០ មុន​ ​គ. . អ៊ី​បាន​បង្កើត​រាជ​វង្ស​ស៊ា​ ​មាន​អាយុ​កាល​ប្រហែល​ពី​សត​វត្ស​ទី​២១-១៦ មុន​ ​គ. . ដែល ​មាន​រាជ​ធានី​ឈ្មោះ​យ៉ាង​ ​ក្នុង​ស្រុក​តឹង​ហ្វឹ​ង​ ​ខេត្ត​ហឺ​ណា​ន​។​ ​នេះ​ជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ប្រវត្តិ​សា​ស្ត្រ​ចិ​ន​។
មហា ​បុរស​អ៊ី​ ​មិន​ត្រឹម​តែ​ទទួល​បាន​ការ​កោត​សរសើរ​ពី​ការ​ប្រឹង​ប្រែង​ឥត​ងាក​រេ​ដើម្បី ​ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ​ ​ថែម​ទាំង​ធ្វើ​ការងារ​មិន​ដែល​គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជាង​ការ​ ជួយ​ស្រោច​ស្រង់​ប្រជា​ជន​ឡើ​យ​។ កិច្ច​ការ​គ្រប់គ្រង​ទឹក​ជំនន់​របស់​អ៊ី​ ​ធ្វើ​ឲ្យ​គាត់​មាន​ភាព​ស្និទ្ធស្នាល​រាក់ទាក់​ពី​ប្រជា​ជន​ ​និង​ម​ន្ត្រី​គ្រប់​តំបន់​ ​បន្ទាប់​មក​នៅ​ទូ​ទាំង​ប្រទេស​ចិន​ទាំង​មូ​ល​។
យោង​តាម​សៀវភៅ​ប្រវត្តិ​សា​ស្ត្រ​ អ៊ី​បាន​បែង​ចែក​អាណា​ចក្រ​ចិន​ជា​៩ខេត្ត​ធំៗ​រួម​មាន​៖ ជី ​ចូ​វ​ ​យាន​ចូ​វ​ ​ឈី​ង​ចូ​វ​ ​ស៊ី​ចូ​វ​ ​យ៉ាង​ចូ​វ​ ​ជី​ង​ចូ​វ​ ​អ៊ី​ចូ​វ​ ​លាំង​ចូ​វ​ ​និង​យ៉ុ​ង​ចូ​វ​។​ តាម​គម្ពីរ​សាសនា​បុរាណ (Zhou​ ​li​) មិន​មាន​ខេត្ត​ស៊ី​ចូ​វ​ ​និង​លាំង​ចូ​វ​ ​ទេ​ ​បែរ​ជា​មាន​ខេត្ត​យ៉ូ​វ​ចូ​វ​ ​និង​ពីង​ចូ​វ​ ​ប៉ុន្តែ​បើ​តាម​គម្ពីរ​ ​អឺ​យ៉ា (Er ya) ជា​វចនា​ធិប្បាយ​ដ៏​កម្រ ​ដែល​នៅ​មា​នសេស​សល់ រក​ឃើញ​ដោយ​លោក​ ប៊ែណាត កាល់​គ្រីន ជន​ជាតិ​ស៊ុយ​អែត (Bernhard Karlgren 1931: 49) បាន​សន្និ​ដ្ឋានថា ពាក្យ​នៅ​ក្នុង​សទ្ទានុ​ក្រម​ភាគ​ច្រើន​កើត​ក្នុង​សតវត្ស​ទី៣ មុន គ. . សរសេរថា​មិន​មាន​ខេត្ត​ឈី​ង​ចូ​វ​ ​និង​លាំង​ចូ​វ​ទេ​ ​តែ​ជំនួស​ដោយ​ខេត្ត ​យ៉ូ​វ​ចូ​វ​ ​និង​យី​ង​ចូ​វ​ ​ទៅ​វិ​ញ​។​ ​ទោះជា​យ៉ាង​ណា​ ​មាន​ការ​បែង​ចែក​ខេត្ត​ទាំង​អស់​ចំនួន​៩។ មាន​ខេត្ត​មួយ​ដែល​បាន​រក​ឃើញ​លោហ​ធាតុ​ ​ហើយ​ព្រះ​អង្គបាន​ផ​លិ​ត​ឆ្នាំង​លោ​ហៈ​ជើង​បី (Nine​ ​Tripod​ ​Cauldrons​)
បើតាម ​កំណត់​ត្រា​បន្ទះ​ឫស្សី​ ​ក្នុង​ឆ្នាំ​ទី​២នៃ​រជ្ជកាល​របស់​អ៊ី​ ​មហា​ឧបរាជ​នៃ​ព្រះ​រាជា​ស៊ុន​បាន​ស្លា​ប់​។​ ​ហើយ​នៅ​ឆ្នាំ​ទី​៥ ព្រះ​អង្គ​បាន​កោះ​ប្រជុំ​លើក​ទី​មួយ​រវាង​មេ​ដឹកនាំ​គ្រប់​នគរ​នៅ​ភ្នំ​ធូ​ សាន (Tushan​)។ នៅ​ឆ្នាំ​ទី​៨ ព្រះ​អង្គ​បាន​កោះ​ប្រជុំ​ជា​លើក​ទី​ពីរ​នៅ​ភ្នំ​ក្វា​យ​ជី (Kuaiji​) ដើម្បី ​រៀបចំ​ពង្រឹង​អំណាច​រាជ្យ​ប​ល្ល័​ង្ក​ព្រះ​អង្គ​ឡើង​វិញ​ ​​ព្រះ​អង្គ​បាន​សម្លាប់​មេ​ដឹកនាំ​ភាគ​ខាង​ជើង​ម្នាក់​ឈ្មោះ​ហ្វា​ង​ហ្វឹ​ង (Fangfeng​)។ អ៊ី​ជា​ព្រះ​មហា​ក្សត្រ​ចិន​តែ​មួយ​អង្គ​គត់​ទទួល​បាន​មហា​កិត្តិយស​ថ្លៃ​ ថ្លា​ ​និង​ក្រោយ​ពី​សោយ​ទិវង្គត​ទៅ​ ​ព្រះ​អង្គទ​ទួល​បច្ឆាមរណ​នាម​ថា​ ​“មហា​បុរស​អ៊ី​”។ កំណត់ត្រានោះបន្តថា ​អ៊ី​គ្រប់គ្រង​រាជ្យ​ប​ល្ល័​ង្ក​អស់​រ​យៈ​ពេល​៤៥ឆ្នាំ​ ​ក្នុង​អំឡុង​រាជ​វង្ស​ស៊ា​ ​បើ​តាម​លោក ​យៀ​ក​ ​ជា​ស៊ូ​ ​បញ្ជាក់​ថា ​អ៊ី​ស្លាប់ដោយ​ជំងឺ​ចាស់​ជរា​ ​នៅ​តំបន់​ភ្នំ​ក្វា​យ​ជី​ ​នៅ​ភាគ​ខាង​ត្បូង​ខេត្ត​សាវ​ស៊ី​ង (Shaoxing) សព្វ ​ថ្ងៃ។​ ​បើសិនលោកអ្នក​ធ្វើ​ដំណើរ​ទេសចរ​នៅ​ភាគ​ខាង​កើត​ព្រំ​ប្រទល់​អាណា​ចក្រ​ចិន​ ​និង​កន្លែង​បញ្ចុះ​សព​អ៊ី​ យើងអាចមើលឃើញ​មហា​ចេតិយ​អ៊ី​ ដែល​បាន​សង់​ដំបូង​នៅ​គ្រិស្តសករាជ​ទី​៦ ក្នុង​រាជ​វង្សសុង​ភាគ​ខាង​ត្បូង ដើម្បីរំឭកដល់មហាកិត្តិយសអ៊ី​។​ ​មហា​ចេតិយ​នេះ​មាន​ចម្ងាយ​៤គីឡូម៉ែត្រ​ភាគ​អា​គ្នេ​យ៍​ក្រុង​សាវ​ស៊ី​ង​។​ ​​សំណង់​ជា​ច្រើន​ត្រូវ​សាង​សង់​ឡើង​វិញ​ជា​ច្រើន​ដង​នៅ​សម័យ​ក្រោ​យៗ​ម​ក​។ ​ ​ចំណុច​សំខាន់​បី​ផ្នែក​​នៃ​មហា​ចេតិយ​ដូច​ជា ​ផ្នូរ​មហា​បុរស​អ៊ី​ ​ប្រាសាទ​មហា​បុរស​អ៊ី​ ​និង​វិមាន​រំឭក​អនុស្សាវរីយ​អ៊ី​។​ ​មាន​រូប​សំណាក​ជា​ច្រើន​ ដែល​គេ​មើល​ឃើញ​ពី​ការ​ព្យា​យាម​របស់​អ៊ី​តាំង​ពី​សម័យបុ​រា​ណ​។​ ​មាន​អធិរាជ​ជា​ច្រើន​អង្គ​បាន​បន្ត​ការ​គ្រប់​គ្រង​តាម​របប​រាជា​និយម​បែប​ នេះដើម្បី​ធ្វើ​ពិធី​ប្រារព្ធ​បូជា​ដល់​កិត្តិយស​មហា​បុរស​អ៊ី ​ជា​ពិសេស​គឺ ​អធិរាជ​ឈី​ន​ស៊ឺ​ហ័​ង​៕

                                                                                               ប្រែសម្រួលដោយលី គីមហេង


ដោយ​ នគរវត្ត ថ្ងៃទី 27 សីហា 2011ម៉ោង 17:20:42
វប្ប​ធម៌​ឡុ​ង​សាន​មាន​អាយុ​កាល​ប្រហែល​២៩០០ ទៅ ២១០០ឆ្នាំ​ ​មុន​ ​គ. . វប្បធម៌​នេះ​កើត​នៅ​​ចុង​សម័យ​យុគ​ថ្ម​រំលីង ដែល​រក​ឃើញ​នៅ​ទី​ក្រុង​ចាស់​មួយឈ្មោះថាឡុ​ង​សាន​ បច្ចុប្បន្ន​ឋិត​នៅ​​ក្រុង​ចាំង​ឈី​វ (Zhangqiu) ក្នុង​ខេត្ត​សាង​តុ​ង (Shangdong)។ ​ ​ឥទ្ធិ​ពល​វប្ប​ធម៌​នេះ​បាន​រីក​រាល​ដាល​ដល់ភូមិ​ភាគ​កណ្ដាល​ ​និង​តំបន់ខាង​ត្បូងតាម​ជ្រលង​ទន្លេ​លឿង​ ​រហូត​ទៅ​ដល់​ខេត្ត​សាង​តុង​ ​ហឺ​ណា​ន​ ​សា​អាន​ស៊ី​ ​និង​សាន​ស៊ី​។​ ​ឧបករណ៍​សម័យ​ឡុ​ង​សាន​ ​បាន​បង្ហាញ​ឲ្យ​ឃើញ​លក្ខណៈ​ពិសេស​មនុស្ស​សម័យ​នោះ​ចេះ​ច្នៃ​វត្ថុ​ប្រើ​ ប្រាស់​ពី​ថ្ម និងលោ​ហៈ​ធាតុ។
បើ ​យើង​ប្រៀប​ធៀប​ទៅ​នឹង​វប្បធម៌​យ៉ាង​សាវ ​អំពីប​ចេ្ច​ក​ទេសដាំដុះក្នុងវិស័យ​កសិកម្ម​ ​និង​ការ​ចិញ្ចឹម​សត្វ​ វប្ប​ធម៌​ឡុងសាន​មានការ​លូត​លាស់​ខ្លាំងជាងវប្បធម៌នោះ​។​ ​កសិករ​នៅ​ក្នុង​សម័យ​ឡុ​ង​សាននិយម​ធ្វើដំណាំ​ស្រូ​វ​មី​យេ​ សំខាន់​ជាងគេ ​ចេះ​ចិញ្ចឹម​ជ្រូក​ ​ឆ្កែ​ ​ចៀម​ ​និង​គោ​ក្រ​បី​។​ ​ពួក​គេ​ចេះច្នៃ​ឧបករណ៍​សំខាន់ៗសម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​សហគមន៍ ​​មាន​កាំបិត​ថ្ម​ប្រើ​សម្រាប់​ចោះ​រន្ធ​ ​​ទំ​ព​ក់​ថ្ម​សម្រាប់បេះ​ផ្លែឈើ ​ ​និង​ប៉ែល​ថ្ម​ ហើយ​នៅ​មាន​ឧបករណ៍​ប្រើ​ប្រាស់​សំខាន់ៗ​ជា​ច្រើន​ទៀត។
គេ ​សម្គាល់​លក្ខណៈ​ពិសេស​វប្បធម៌​ឡុ​ង​សាន​ ​តាម​រ​យៈ​ការផ​លិ​ត​ចាន​ឆ្នាំងដីដោយប្រើ​ជំនាញ​ខ្ពស់​ជាង​សម័យ​កាល​មុ​នៗ សិប្ប​ករ​ប្រើ​បច្ចេកទេសផលិត​ចាន​ឆ្នាំង​ដោយឧបករណ៍​បង្វិល​​​បាន​ ចំនួនយ៉ាងច្រើន ថែម​ទាំង​រក្សា​បាន​ទាំង​គុណ​ភាព​ ​និង​ប​រិ​មា​ណ​។​ ​គេ​បានស្គាល់​​វប្ប​ធម៌​ឡុ​ង​សានដោយ​ការ​ផ​លិ​តចានឆ្នាំង​ពណ៌​ខ្មៅ​ មាន​កម្រាស់​ស្តើ​ង​ប្រៀប​បាន​នឹង​សំបក​ស៊ុត​ ​និង​ផ្ទៃ​ពាស​ដោយ​ថ្នាំ ​ពណ៌​រលើបរលោង​​។ ​​សិប្បករបានផលិតសម្ភារៈប្រើ​ប្រាស់​​មាន​ដូច​ជា​ ​ចាន​គោម​ ​ផើង​ ​ក្រឡ​ ​កោដ្ឋ​ ​និង​ចាន​ឆ្នាំង​ដាក់​ម្ហូបអាហារ គេ​បាន​រក​ឃើញ​នៅ​តាម​ជ្រលង​ទន្លេយ៉ាង​ចឺ (Yangtze​) និង ​​ឆ្នេរ​ស​មុ​ទ្រ​ភាគ​អា​គ្នេ​យ៍​ប្រទេស​ចិ​ន​។​​ ​ សព្វ​ថ្ងៃ​នេះ​ សិប្បករ​នៅ​តែ​ពេញ​និយម​ផលិត​ចាន​ឆ្នាំង​ដី​លាប​ពណ៌​ខ្មៅ ​ដែលគេគិត​ថា​ ​ជា​ការងារផ្នែកសិល្បៈ​ ហើយ​ទទួល​បាន​ការ​ចូល​រួម​អប​អរ​ ​និង​គាំ​ទ្រ​ពី​មនុស្ស​យ៉ាង​ច្រើន​។
ស្ថា ​ប​ត្យ​កម្ម​​មានដូច​ជា​ ​អាគារ​វេទិកា​ផ្ទាល់​ដី​មាន​រាង​ចតុ​កោណ​កែង​ ​ជា​សំណង់​ដែល​គេ​រក​ឃើញ​ថា​បាន​សង់​ឡើង​នៅ​ក្នុង​សម័យ​ឡុ​ង​សាន​ ឋិតក្នុង​ខេត្ត​សាង​តុង​។ វេទិកា​ផ្ទាល់​ដី​បាន​ស្ថា​ប​នា​ឡើង​ដោយ​បច្ចេកទេស​ម្យ៉ាង​ហៅ​ថា​បុក​គ្រឹះ​បង្ហាប់ដី (Rammed​ ​earth​) ហើយ​បច្ចេកទេសនេះបាន​បន្ត​ដល់​សង្គម​មនុស្ស​សម័យ​រាជ​វង្ស​សាង (១៦០០-១១០០ឆ្នាំ​ ​មុន​ ​គ. .)។ នៅ​ពេល​ថ្មី​ៗនេះ គេបាន​រក​ឃើញ​អាគារ​វេទិកា​យ៉ាង​ហោច​ណាស់​ចំនួន​៧​កន្លែង ក្នុង​ចំណោម​អាគារ​វេទិកា​ទាំង​១០កន្លែង មាន​ទីតាំង​នៅ​ជិតៗ​គ្នា ឋិត​ក្នុង​ក្រុម​តែ​មួយ​ ក្នុង​ខេត្ត​សាងតុង​។
វប្ប ​ធម៌​ឡុ​ង​សាន​ ​ក៏​មាន​ប្រពៃណី​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ទៀត​ ​ពេល​ដែល​មាន​ពិធី​បុណ្យ​ខ្មោច​របស់​សមាជិក​ដែល​បាន​ស្លាប់​ គេត្រូវយក​សពទៅ​បញ្ចុះ​នៅ​វាល​ស្មសាន​ ​ដែល​គេ​បាន​កំណត់​ទី​តាំង​ដាច់​ដោយ​ឡែក ​ពី​កន្លែង​ដែល​អ្នក​ភូមិ​រស់​នៅ​ ​ជា​ធម្ម​តា​គេ​បញ្ចុះ​សព​មនុស្ស​ពេញ​វ័​យ​ម្នាក់​ក្នុង​រណ្ដៅ​រាង​ចតុ​កោណ​ កែង​ ​យូ​រៗ​ម្ដង​គេ​ឃើញ​មាន​ការ​បញ្ចុះ​សព​ពីរ​ ​ឬ​បី​សព​ក្នុង​រណ្ដៅ​តែ​មួ​យ​។​ ​ចំណែក​​កុមារ​ដែល​ស្លាប់ គេបាន​អនុវត្ត​ដូច​នៅ​សម័យ​ប៉ាន់​ផ​ ​ដោយរៀបចំ​ដាក់​សពក្នុង​កោដ្ឋ​រួច​យក​ទៅ​កប់​ដី​។​ ​ប្រជា​ជន​បាន​បង្កើត​ក្បួន​តម្រា​សម្រាប់​ទស្ស​ន៍​ទាយ​ពី​ជោគ​វាសនា​ របស់ខ្លួន​ដោយ​ផលិត ​ពី​ឆ្អឹង​សត្វ​ដូច​ជា ​ឆ្អឹង​សត្វ​ចៀម​ ​ជ្រូក​ ​ក្តា​ន់​ ​និង​គោ​ ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ផ្នូរ​នៅ​សម័យ​នោះ​។​ ​​ប្រជាជន​មាន​ជំនឿ​លើ​ទំនៀម​ទម្លាប់​នៃ​កាត់​ប្រផ្នូល​ និង​ទ​ស្ស​ន៍​ទាយ​ ដែល​ពួក​គេ​គោរព​ជឿ​ជាក់ និង​មាន​ប្រជា​ប្រិយ​ខ្លាំង​ណាស់​នៅ​សម័យ​នោះ។
ការ​អភិវឌ្ឍ​សង្គម​មនុស្ស​​​នៅ​ក្នុង​សម័យ​ឡុ​ង​សាន ស្ត្រី​មាន​តួ​នាទី​ជា​មេ​ផ្ទះ ​ដោយ​ទុក ​ពេល​ឲ្យ​បុរសៗ​មាន​ឱកាស​ធ្វើ​ស្រែ​ចម្ការ ​និង​ធ្វើ​សិប្ប​ក​ម្ម។​ ​ការ​បង្កើត​គ្រួសារ ​គេ​អនុញ្ញាត​ឲ្យ​មាន​ប្រពន្ធ​​ឬ​ប្តី​តែ​មួយប៉ុណ្ណោះ (ច្បាប់​ឯក​ពន្ធ​ភាព) ស្រប ​ពេលនោះ​ ​គម្លាត​រវាង​អ្នក​មាន​ ​និង​អ្នក​ក្រ​ ​ក៏​ចាប់​ផ្ដើម​កើត​មាន​បន្តិច​ម្ដងៗ​នៅ​សម័យ​នោះ​ដែ​រ​។​ ​ការ​រីក​ចម្រើន​សង្គម​មនុស្ស​បាន​ធ្វើ​ឲ្យ​កើត​ជា​សង្គម​នៅ​ជា​ច្រើន​តំបន់ ​ ​វប្ប​ធម៌​នៅ​សម័យ​ឡុ​ង​សាន​ក៏​មាន​តួនាទី​ដូចគ្នា​ទៅ​នឹង​វប្ប​ធម៌​មួយ​ ចំនួន​ទៀត​ ដែល​មាន​មុខ​ងារ​ផ្លាស់​ប្តូ​រ​សេចក្តី​ត្រូវ​ការ​ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ សង្គម​មនុស្ស​ជា​បន្ត​បន្ទាប់​មក។
នេះ ​គឺ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ យុគ​ថ្ម​រំលីង​មាន​វប្បធម៌​ចំណុះ​ដ៏ល្បី​ល្បាញ​មួយ​គឺ​ វប្ប​ធម៌​​ឡុ​ង​សាន​ ​ដែល​រីក​ចម្រើន​លើ​ទឹក​ដី​ចិន​មួយ​ភាគ​ធំ​។​ ​ប្រជាជនរស់​នៅ​អំឡុង​វប្ប​ធម៌​ឡុ​ង​សាន​ ​មានការ​ទាក់ទង​ទៅ​នឹង​ការ​បង្កើត​ទី​ក្រុង​ជា​ច្រើន​​ដូច​ជា​ ​ការ​ធ្វើ​ជញ្ជាំង​កំពែង​ ​និង​ស្នាមភ្លោះ​ជុំ​វិញ​ក្រុង​ក៏​កើត​នៅ​សម័យ​នោះ​ដែរ​ ​តំបន់​ថាវ​សឺ (Taosi​) ជា ​ជញ្ជាំង​ខ្ពស់​ជាង​គេសម្រាប់​ការពារ​លំនៅ​ឋាន​នៅ​សម័យ​ឡុ​ង​សា​ន​។​ ​ការ​បង្កាត់​ពូជ​ស្រូ​វ​ក៏​កើត​មាន​នៅ​សម័យ​នោះ​ដែ​រ​។​ ការ​ផលិត​សម្លៀក​បំពាក់​តម្បាញ​ស​សៃ​សូត្រ​ខ្នាតតូច​ក៏​រីក​ចម្រើន​សម័យ​នោះ ​ ​និង​ការ​ផ្សាំង​ដង្កូវ​នាង (Bombyx​ ​mori) និង​ចេះរ​បៀប​ចិញ្ចឹម​ដង្កូវ​នាង (កោសេយ្យវប្បកម្ម) លើក​ដំ​បូ​ង​។​ ​​ការ​រក​ឃើញភស្តុតាង​ផ្សេ​ងៗ​ទៀត​នៅ​ស្ថានីយ​បុរាណ​វិទ្យា​បាន​បង្ហាញ​ថា អ្នក​ស្រុក​បាន​ប្រើ​ក្បួនទ​ស្ស​ន៍​ទាយ​ដោយ​ចារលើ​ឆ្អឹង​លលាដ៍​ក្បាល​គោ (Heated​ ​cattle​ ​bones​)។ ចំនួនប្រជា​ជននៅ​យុគ​ថ្ម​រំលីង​ក្នុង​ប្រទេស​ចិន​បាន​កើន​ឡើង​យ៉ាង​ច្រើន​នៅ ​សម័យ​ឡុ​ង​សា​ន​។​ ​រហូត​មក​ដល់ចុង​សម័យ​ឡុ​ង​សាន​ ​ចំនួន​ប្រជា​ជន​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង ​ការ​អះ​អាង​ខាង​លើ​នេះ​ដោយ​សារ​ការ​បាត់បង់​នៃ​បរិមាណ​ឆ្នាំង​ដី​ពណ៌​ខ្មៅ​មាន​គុណ​ភាព​ល្អ​ ដែលរក​ឃើញ​នៅ​កន្លែង​បុណ្យ​បញ្ចុះ​សព​តាម​ទំនៀម​ទម្លាប់​បុរាណ៕

                                                                                           ប្រែសម្រួលដោយលី គីមហេង


ដោយ​ នគរវត្ត ថ្ងៃទី 30 មិថុនា 2011ម៉ោង 11:30:03
វប្ប​ធម៌​យ៉ាង​សាវ​បាន​រីក​ចម្រើន នៅ​លើ​ទឹក​ដី​មួយ​ភាគ​ធំ​នៅ​ក្នុង​ខេត្ត​ហឺ​ណា​ន (Henan​) ខេត្ត​សា​អាន​ស៊ី (Shaanxi​) ខេត្ត​សាន​ស៊ី (Shanxi​) ភាគ​ខាង​ត្បូង​ខេត្ត​ហឺ​ប៉ី (Hebei​) និង​ភាគ​ខាង​កើត​ខេត្ត​កាន់​ស៊ូ (Gansu​) តាម​ជ្រលង​ទន្លេ​លឿង​ ​រក​ឃើញ​ដោយ​អ្នក​ប្រាជ្ញ​ជន​ជាតិ​ស៊ុ​យ​អែ​ត​ ​លោក​អេ​ន​ដឺ​សុ​ន​ ​ចូ​ហាន​ហ្គា​ណា​រ (Andersson​ ​JohanGunnar​, 1874-1960) នៅ​ឆ្នាំ​១៩២១។ នេះ​គឺ​ជា​វប្ប​ធម៌​មួយ ដែល​ឋិត​នៅ​ចុង​សម័យ​យុគ​ថ្ម​រំ​លី​ង​។​ ​វប្ប​ធម៌​យ៉ាង​សាវ​ ​មាន​អាយុ​កាល​ចាប់​ពី​៥,០០០ឆ្នាំ​ ​ទៅ​ ​៣,០០០ឆ្នាំ​ ​មុន​ ​គ. . ឈ្មោះ​នេះ​បាន​ក្លាយ​ចេញ​មក​ពី​ឈ្មោះ​ដំបូង​ដែល​គេ​បាន​ស្គាល់​ថា​ ​បុ​រេ​ស្ថាន យ៉ាង​សាវ​ ​គឺ​ភូមិ​យ៉ាង​សាវ​ ​ស្ថិត​ក្នុង​ស្រុក​យី​ន​ឆឺ (Yinchi​) ខេត្ត​ហឺ​ណា​ន​។​ ​មាន​វប្ប​ធម៌​រាប់​ពាន់​បែប​ដែល​រក​ឃើញ​នៅ​តំបន់​យ៉ាង​សាវ​ ​រួម​ទាំង​តំបន់​វប្ប​ធម៌​ប៉ាន់​ផ​ ​នៅ​ក្នុង​ស្រុក​ស៊ី​អាន (Xi​ ​an​) និង​ភូមិ​ជាំ​ង​ចាយ (Jiangzhai​) នៅ​ក្នុង​ស្រុក​លី​ន​ថុ​ង (Lintong​) ខេត្ត​សាន​ស៊ី​។​ ​ពេល​ដែល តំបន់​វប្ប​ធម៌​យ៉ាង​សាវ​មួយ​ភាគ​ធំ​ឋិត ក្នុង​ខេត្ត​សាន​ស៊ី​ ​ធ្វើ​ឲ្យ គេ​ពិចារណា​ថា​ ​តំបន់​នេះ ជា​មជ្ឈមណ្ឌល​នៃ​វប្ប​ធម៌​ដ៏​សម្បូរ​បែ​ប​។
នៅ​សម័យ​យ៉ាង​សាវ​ ​ប្រជា​ជន​តែង​ផ្លាស់​ប្តូ​រ​របរ​ចិញ្ចឹម​ជីវិត​ ​គេ​ច្រើន​ធ្វើ​កសិកម្ម​ដំណាំ​ស្រូ​វ​មី​យេ (Millet​) ហើយ ​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​ក៏​និយម​ដាំ​ដំណាំ​ផ្សេ​ងៗ​ដូច​ជា​ ​ស្រូ​វ​ ​ស្រូ​វ​សាលី​ ​ផ្លែ​កៅឡាក់​ ​និង​បន្លែ​ប្រភេទ​មើម​ ​ស្ពៃ​ក្ដោប​ ​ដំឡូង​ជ្វា​ ​និង​បន្លែ​ជា​ច្រើន​មុខ​ទៀ​ត​។​ ​ប្រជា​ជន​ចិញ្ចឹម​សត្វ​ស្រុក​ដូច​ជា​ ​មាន់​ ​ទា​ ​ជ្រូក​ ​ឆ្កែ​ ​ ​ចៀម​ ​ពពែ​ ​និង​គោ​ក្រ​បី​។​ ​អង្ករ​ ​គេ​ចូល​ចិត្ត​ដាំ​បបរ​សម្រាប់​អាហារ​ពេល​ព្រឹក​ ​និង​កិន​ជា​ម្ស៉ៅ​ធ្វើ​នំ​ ​ចំណែក​អង្ករ​មី​យេ​ ​សម្រាប់​ធ្វើ​ជា​ម្ស៉ៅ​លុ​ញ​ដាក់​ស៊ុ​ប​។​ ​ឯ​សាច់​អាច​ពិសា​បាន​ពេល​មាន​ឱ​កាស​ពិ​សេ​សៗ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អាហារ​ប្រ​ភេ​ទេ​សាច់​សត្វ​ ​គេ​បាន​មក​ពី​ការ​បរ​បាញ់​ ​និង​នេ​សា​ទ​។​ ​ពួក​គេ​ប្រើ​ឧបករណ៍​ធ្វើ​ពី​ថ្ម​ ​ឬ​ឆ្អឹង​សត្វ​មាន​ដូច​ជា​ ​កាំបិត​ ​ពូថៅ​ ​ញញួរ​ ​ប៉ែល​ ​ត្បាល់កិន​ ​ព្រួញ​ ​និង​ស្ន​ ​ដែល​គេ​ធ្វើ​រាងរៅ​តាម​តម្រូវ​ការ​ ​រួច​សំលៀង​វា​យ៉ាង​មុត​ស្រួ​ច​។​ ​ប្រជា​ជន​សម័យ​យ៉ាង​សាវ​ ​ចេះ​ចិញ្ចឹម​ដង្កូវ​នាង​ដើម្បី​យក​សូត្រ​ត្បាញ​ស​ម្លៀ​ក​បំ​ពាក់ តាំង​ពី​ដើម​សម័យ​ម្ល៉េះ​។
ការ​ធ្វើ​កសិកម្ម​បែប​ធម្ម​ជាតិ​នៅ​សម័យ​យ៉ាង​សាវ​ ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​វិ​ស័​យ កសិកម្ម​នៅ​មាន កម្រិត​ទាប​ ​ព្រោះ​ប្រជា​ជន​និយម កាប់​រះ​ព្រៃ​ ​កូន​ឈើ​ ​រួច​ដុត​ឲ្យ​នៅ​សល់​តែ​ផេះ​ដើម្បី​យក​ជី​ ​ហើយ​នាំ​គ្នា​កាយ​ពង្រាយ​ពេញ​ដី​ស្រែ (Slash​-and​-burn) ការ​ធ្វើ​របៀប​នេះ​គេ​ហៅ​ថា​ ​ធ្វើ​ស្រូវចម្ការ​ ​បន្ទាប់​ពី​ធ្វើ​មួយ​រ​ដូ​វ​ ​ឬ​ពីរ​រ​ដូ​វ​ ​គេ​ប្តូ​រ​ដី​ថ្មី​ទៀ​ត​។​ ​ការ​ធ្វើ​ស្រូវចម្ការខុស​ពី​ការ​ធ្វើ​ស្រូវស្រែ (បែប​ប្រ​ពល​វប្ប​កម្ម) ដែល​មាន​ដី​ស្រែ​អ​ចិ​ន្ត្រៃ​យ៍​ ​កសិកម្ម​បែប នេះ​ ​ ​ជា​បទ​ពិសោធ​ដែល​គេ​យក​មក​សិក្សា​ស្រាវជ្រាវ​នៅ​សម័យ​ប​ច្ចុ​ប្ប​ន្ន​។
សម័យ ​យ៉ាង​សាវ​ ​ទំហំ​ផលិតកម្ម​ស​ម្លៀ​ក​បំ​ពាក់​ត្បាញ​ពី​សូត្រ​ដង្កូវ​នាង​នៅ​មាន​កម្រិត​ តូច​នៅ​ឡើយ​ ​និង​មាន​ស​ម្លៀ​ក​បំ​ពាក់​ត្បាញ​ពី​ក្រចៅ​ផង​ដែ​រ​។​ ​បុរស​ស្លៀក​ពាក់​ដោយ​បាំង​តែ​កេរ្តិ៍​ខ្មាស​ ​ហើយ​បួង​សក់​ចង​កំប៉ោ លើ​ក្បាល​ ​ឯ​ស្ត្រី​ស្លៀក​ពាក់​ដោយ​ក្រ​ណាត់​រុំ​ជុំ​វិញ​ខ្លួន​ ​វៀល ស្មា​ទាំង​ពីរ​ ​ឬ​ស្លៀក​កំណាត់​សំពត់​បាំង​ពី​មុខ​ ​ដោយ​មូរ​ជាយ​សំពត់​នៅ​ប្រលោះ​ជើង​ទាំង​ពីរ​វាត់​ទៅ​ក្រោយ​ខ្នង (ចង​ក្បិន)។ ស្ត្រី​ទូទៅ​ចង​សក់​ជា​ផ្នួង​ ​ចំពោះ​ស្ត្រី​ធូរ​ធា​ ​ឬ​មាន​ឋា​នៈ​មាន​លទ្ធ​ភាព​ស្លៀក​ក្រ​ណាត់​ត្បាញ​ពី​សរសៃ​សូ​ត​។
ម្យ៉ាង​វិញ​ទៀត​ ​លំនៅ​ឋាន​មួយ​ចំនួន​ដែល​បាន​សង់​នៅ​ពាក់កណ្ដាល​សម័យ​យ៉ាង​សាវ​ ​ដូច​ជា​ ​ភូមិ​ជាំ​ង​ជឺ (Jiangzhi​) ដែល ​រក​ឃើញ​កប់​ដី​ ​ហើយ​នៅ​មាន​សល់​បាត​គ្រឹះ​នៃ​សំណង់​បាក់​បែក​ ​គេ​អាច​សន្និដ្ឋាន​បាន​ថា​ជា​កន្លែង​រក្សា​ទុក​គ្រាប់​ធញ្ញជាតិ​នៅ​សល់​លើស ​ពី​តម្រូវ​កា​រ​។​ ​លំនៅ​ឋាន​ភាគ​ច្រើន​ ​សង់​ឡើង​ដោយ​ជី ​ក​គ្រឹះ​ជុំ​វិញ​ជា​រាង​ចតុ​កោណ​កែង​ ​ជម្រៅ​ពី​កន្លះ​ម៉ែត្រ​ទៅ​មួយ​ម៉ែ​ត្រ​។ បន្ទាប់​មក​គេ​បុក​បង្ហាប់​ ​រួច​រែង​បន្ទះ​ឈើ​សិរ​មាន់ (Wattle​) ជា​ប្រដឹស​នៅ​ជើង​គ្រឹះ​នោះ​ ​ហើយ​គេ​លាយ​កំបោរ​ជាមួយ​ដី​ភក់​ចាក់​ពី​លើ​បន្ទះ​ឈើ​រែង​នោះ​។​ ​កម្រាល​ផ្ទាល់​ដី​ត្រូវ គេ ​បុក​បង្ហាប់​យ៉ាង​ណែន​ ​បន្ទាប់​មក​គេ​យក​បង្គោល​ឈើ​សេ​មាន់​ខ្លី​ៗទៅ​ដោត​ជុំ​វិញ​រណ្ដៅ​ ​ជាមួយ​នឹង​ឈើ​ដែល​គេ​រែង​ជា​គ្រឹះ​ភ្ជាប់​គ្នា​។ វា​ភ្ជាប់​គ្នា​ដោយ​បាយអ​ ​លាយ​ជាមួយ​ដី​ភក់​ ​និង​គ្រោង​សសរ​ឈើ​មេដំបូល រាង​ជា​កោណ​ស្រួច​ចោត​ចុះ​មក​ក្រោម (សាជី) បង្គោល​ឈើ​ធំ​ជា​គ្រឹះ​ធ្វើ​ឲ្យ​ដំបូល​រឹង​មាំ​ ​និង​មាន​ប្រក់​ស្បូវ​ ​ឬ​ដើម​ស្រូ​វ​មី​យេ​។
          គ្រឿង ​ស​ង្ហា​រឹម​ ​និង​ស​ម្ភា​រៈ​ផ្ទះ​បាយ​ដូច​ជា​ ​ជើងក្រាន​ដែល​លិច​កប់​ក្រោម​ដី​ពាក់កណ្ដាល​ ​កៅអី​អង្គុយ​នៅ​តាម​ប​ណ្ដោ​យ​ជញ្ជាំង​ ​កំណាត់​សំពត់​ក្រាល​លើ​គ្រែ​ ​ម្ហូប​អាហារ​ ​និង​វត្ថុ​ប្រើ​ប្រាស់​ដាក់​ព្យួរ​នៅ​នឹង​ជ​ញ្ជាំ​ង​។​ ​ ​គេ​សង់​ទ្រុង​នៅ​ខាង​ក្រៅ​ផ្ទះ​សម្រាប់​ចិញ្ចឹម​សត្វ​ពា​ហ​នៈ​ដូច​ជា​ ​ជ្រូក​ ​គោ​ ​ក្រ​បី​។​ ​អំពី​សិល្បៈ​ស្មូន​ចាន​ឆ្នាំង​ដី​ ​មាន​រចនា​ជា​រូប​មុខ​មនុស្ស​ ​ត្រី​ ​នៅ​លើ​ចាន​គោម​ ​ឬ​ផើង​ ​មាន​អាយុ​កាល​ប្រហែល​ ​៥,០០០-,០០០ឆ្នាំ​ ​មុន​ ​គ.. ដែល ​គេ​រក​ឃើញ​នៅ​ភូមិ​ប៉ាន់​ផ​ ​ស្ថិត​នៅ​ស្រុក​សា​អាន​ស៊ី​។​ ​គេ​អាច​សម្គាល់​សម័យ​កាល​ ​យ៉ាង​សាវ​ ​ទៅ​លើ​សិល្បៈ​ស្មូនឆ្នាំង​មាន​រចនា​ដោយ​គំនូរ ​ប្លែ​កៗ​។​ ​សិល្ប​ករ​សម័យ​យ៉ាង​សាវ​ ​មាន​ភាព​ប៉ិន​ប្រសប់​ខាង​រចនា​គំនូរ​ចាន​ឆ្នាំង​មាន​ពណ៌​ស​ ​ក្រហម​ ​និង​ខ្មៅ​ ​ជា​រូប​មុខ​មនុស្ស​ ​សត្វ​ពា​ហ​នៈ​ ​និង​គូរ​តាម​ទិដ្ឋភាព​ពិ​តៗ​។​ ​វប្ប​ធម៌​យ៉ាង​សាវ​ ​មាន​លក្ខ​ណៈ​ខុស​គ្នា​នឹង​វប្ប​ធម៌​បន្ទាប់​គឺ​ ​វប្ប​ធម៌​ឡុ​ង​សាន​ ​វប្ប​ធម៌​យ៉ាង​សាវ​ ​មិន​មាន​បច្ចេកទេស​ផ​លិ​ត​ឆ្នាំង​ដោយ​ប្រើ ​ឧបករណ៍​បង្វិល​ដើម្បី​ផ​លិ​ត​ចាន​ឆ្នាំង​នោះ​ទេ​។​ ​ការ​ជី​កក​កាយ​បន្ត​ទៀត​ ​បាន​រក​ឃើញ​សព​ក្មេ​ងៗ​ ​គេ​រៀបចំ​ដាក់​ក្នុង​ពាង​ក្រឡ​រួច​យក​ទៅ​ក​ប់​។
          នៅ ​ស្ថានីយ​បុរាណ​វិទ្យា​ដែល​គេ​បាន​រក​ឃើញ​វត្ថុ​បុរាណ​សម័យ​វប្ប​ធម៌​ប៉ាន់​ ផ​ ​នៅ​ជិត​ស្រុក​ស៊ី​អាន​ ​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​អាច​កត់​សម្គាល់​យ៉ាង​ច្បាស់​ពី​វប្ប​ធម៌​យ៉ាង​ សាវ​ ​តាម​រ​យៈ​ការ​រៀបចំ​លំនៅ​ឋាន​ជា​កុ​លស​ម្ពន្ធ​ដែល​មាន​ជី​ក​គូ​ទឹក​ប្រឡាយ​ ព័ទ្ធ​ជុំ​វិញ​ភូ​មិ​។​ ​មាន​លំនៅ​ឋាន​បុរាណ​សំខាន់​មួយ​ទៀត​ដែល​កប់​ក្រោម​ដី​ ​គេ​ឲ្យ​ឈ្មោះ​ថា​ ​ស្ថានីយ​បុ​រេ​ជាំ​ង​ចាយ (JiangZhai​) ដែល​គេ​បាន​ជី​ករ​ក​ឃើញ​មាន​របង​ព័ទ្ធ​ជុំ​វិញ​ ​ហើយ​ក្រុម​បុរាណ​វិទូ​បាន​រក​ឃើញ​លំនៅ​ឋាន​ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ស្នាមភ្លោះ ​ជា​រាង​រ​ង្វ​ង់​។​ ​សរុប​សេ​ច​ក្តី​មក​ ​វប្ប​ធម៌​ប៉ាន់​ផ​ ​និង​បុ​រេ​ស្ថាន​ជាំ​ង​ចាយ​ ​ថែម​ទាំង​បាន​នាំ​មក​នូវ​ទ​ស្ស​នៈ​ផ្សេ​ងៗ​គ្នា​អំពី​ការ​រចនា​គំនូរ​នៅ​លើ ​ចាន​ឆ្នាំង​ដី​ ​ដែល​មាន​ការ​បក​ស្រាយ​ផ្សេ​ងៗ​គ្នា​ជា​ច្រើន​ ​ឬ​ជួនកាល​អាច​ជា​ការ​រៀបចំ​ដោយ​អ្នក ​និ​ពន្ធ​អត្ថ​បទ​សញ្ជាតិ​ចិន​ទៀត​ផ​ង​។​ ​ទោះជា​យ៉ាង​ណា​ ​ការ​សន្និដ្ឋាន​មួយ​ចំនួន​មិន​ទាន់​មាន​លក្ខ​ណៈ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើ​យ ​


                                                                                               ប្រែសម្រួលដោយលី គីមហេង


      នៅ​ក្នុង​ប្រវត្តិ​សា​ស្ត្រ​ចិន​ ​យុគថ្មបំបែក ​គឺ​ជា​សម័យ​ដែល​ក​កើត​ដំបូង​គេ​បង្អស់​ ​វា​បាន​ចាប់​កំណើត​ឡើង​ប្រហែល​ជា​ ​៣,០០០,០០០ ឆ្នាំ​មុន​ ​គ​.ស​. ហើយ​បាន​បញ្ចប់​នៅ​ ​១០,០០០ ឆ្នាំ​មុន​ ​គ​.ស​. កន្លង​មក​ហើ​យ​។
ជីវភាព ​រស់​នៅ​របស់​មនុស្ស​នៅ​សម័យ​នោះ​បាន​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ច្រើន​ តែ​ប្រើ​ប្រាស់​ឧបករណ៍​អំពី​ថ្ម​ធម្ម​តាៗ (ថ្មគគ្រាត)​ ​ដូច្នេះ​នៅ​សម័យ​នោះ​គេ​ដាក់​ឈ្មោះ​ថា​យុគ​ថ្មបំបែក​។
ពាក្យ ​ ​Paleolithic​ ​តាម​ភាសា​ក្រិ​ចម​ក​ពី​ពាក្យ​ ​Paleo​ ​មាន​ន័យ​ថា​ ​“ចាស់​” + Lithos​ ​មាន​ន័យ​ថា​ ​“ថ្ម​” ដូច្នេះ​ពាក្យ​ថា​ ​Paleolithic​ ​មាន​ន័យ​ថា​ ​សម័យ​បុរាណ​សិលា​ ​ឬ​យុគថ្មបំបែក​ ​ជា​បុ​រេ​ប្រវត្តិ​ដែល​អ្នក​ប្រវត្តិ​វិទូ​ ​និង​ប្រជា​ជន​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា​ ​ជា​សម័យ​ដំបូង​បំផុត​នៃ​កា​រវិ​វ​ឌ្ឍ​ន៍​ឧបករណ៍​ប្រើ​ប្រាស់​អំពី​ថ្ម​ ​ហើយ​វា​ជា​សម័យ​ដែល​គ្រប់​ដណ្ដប់​យ៉ាង​ធំ​ធេង​ស្ទើរ​តែ​៩០ភាគ​រយ​ ​លើ​ប្រវត្តិ​បច្ចេកទេស​របស់​មនុស្ស​ប្រើ​ប្រាស់​ថ្ម​។
          យោង​តាម​ទ្រឹស្តី​មួយ​ចំនួន​ ​ការ​ចម្រើន​ជឿន​លឿន​របស់​មនុស្ស​ជាតិ​ចាប់​ពី​អំឡុង​សម័យ​កាល​នោះ​ម​ក​។​ ​នៅ​ជំនាន់​សិលា​បុរាណ​អាច​ចែក​ចេញ​ទៅ​ជា​បី​សម័យ​កាល​ ​បឋម​-មជ្ឈិម​-ប​ច្ឆិ​ម​។​ ​សម័យ​កាល​ទាំង​បី​នេះ​បាន​វិ​វ​ឌ្ឍ​ន៍​ទៅ​តាម​បដិវត្តន៍​នៃ​បុព្វ​បុរស​ដែល ​កើត​ចេញ​មក​ពី​ស្វា​ ​អង់​ត្រូ​ប៉ូ​អ៊ី​ត​។ ការ​ចាប់​ ផ្តើ​ម​លូត​លាស់​ ​និង​ការ​បន្ត​ពូជ​ស្វា​មនុស្ស​ ​គឺ​ចាប់​ពី​ពូជ​ពង្ស​ស្វា​មនុស្ស​ដំបូង​គេ​ដែល​មាន​ឧត្ត​ម​គតិ​លូត​លាស់​ ​និង​ពូជ​ពង្ស​ស្វា​មនុស្ស​ដែល​ឆ្លាត​វៃ​ចុង​ក្រោយ​គេ​ប​ង្អ​ស់​។
          នៅ​ដើម​សម័យ​ ​មនុស្ស​រស់​នៅ​ជា​ក្រុ​មៗ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បែប​ជា​ព្រា​នប្រមាញ់​។ ​ ​ដូច​មាន​ឧបករណ៍​ប្រើ​ប្រាស់​ជា​តឹកតាង​ស្រាប់​ ​ស​ម្ភា​រៈ​ធ្វើ​អំពី​ថ្ម​គ​គ្រា​តៗ​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូ​លា ​យ​។​ ​ភ្លើ​ង​​ប្រើ​ដើម្បី​ទប់​ភាព​រងា​រ​ ​និង​ចម្អិន​អា​ហា​រ​។​ ​មនុស្ស​នៅ​សម័យ​ក​ណ្តា​ល​មាន​ភាព​ចម្រើន​ជឿន​លឿន​ជាង​មនុស្ស​ដែល​រស់​នៅ​ សម័យ​បុ​រេ​ប្រវត្តិ​។ ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ត្រូវ​បាន​ច្នៃ​ប្រ​ឌិ​ត​ជា​សណ្ឋាន​ផ្សេ​ងៗ​ ​និង​ប្រកបដោយ​ភាព​ប៉ិន​ប្រស​ប់​។
          ការ​បង្ហាញ​ពី​រូប​រាង​របស់​មនុស្ស​នៅ​ចុង​សម័យ​បុ​រេ​ភាគ​ច្រើន​មាន​សភាព​ ដូច​គ្នា​ទៅ​នឹង​មនុស្ស​សម័យ​ទំនើប​ដែ​រ​។​ ​ពួក​គេ​មាន​បុព្វ​បុរស​ពូជ​ស្វា​មនុស្ស​ចុង​ក្រោយ​គេ​ប​ង្អ​ស់​។​ ​ឧបករណ៍​ប្រើ​ប្រាស់​កាន់តែ​ប្រសើរ​ជាង​មុ​ន​។​ ​ការ​វាយ​ដំ​, ការ​ខាត់​ឲ្យ​រលោង​, ការ​ខួង​ស្វាន​ ​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូ​លា​យ​។​ ​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​មើល​ទៅ​ដូច​ជា​ស្រ​ដៀ​ងៗ​គ្នា​ ​ហើយ​ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​គោល​បំណង​ខុស​គ្នា​ៗរបស់​ពួក​គេ​។​ ​ធ្នូ​, ព្រួញ​, ផ្លែ​លំពែង​ថ្ម​, ដែក​ស្វាន​, ដែក​ខៃ​, ការ​ឆ្លាក់​ប្រដាប់​ប្រដា​ ​និង​ស​ម្ភា​រៈ​ផ្ទះ​បាយ​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ ​ដែល​ធ្វើ​អំពី​ឆ្អឹង​សត្វ​ក៏​កើត​នៅ​សម័យ​នោះ​ដែ​រ​។​ ​យ៉ាង​ហោច​ណាស់​ក៏​នៅ​មាន​ការ​តុ​ប​តែង​ដែល​បាន​ច្នៃ​ចេញ​ពី​ថ្ម​, ឆ្អឹង​សត្វ​, ធ្មេញ​សត្វ​, សម្បក​ស៊ុត​អូ​ទ្រី​ស​ផង​ដែ​រ​។​ ​ក្នុង​ចំណោម​វត្ថុ​ប្រើ​ប្រាស់​ទាំង​នោះ​ក៏​មាន​លម្អ​ដោយការ​ជ្រលក់​ពណ៌​ ផ្សេ​ងៗ​។​ ​ចំពោះ​ការ​រៀបចំ​អាពាហ៍ពិពាហ៍​ ​អាស្រ័យ​ដោយសារ​កុលសម្ព័ន្ធ​ជា​អ្នក​ចាប់​ផ្តើ​ម​ឡើង​ ​ហើយ​គ្មាន​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​កុលសម្ព័ន្ធ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ រៀប​ការ​ជាមួយ​មនុស្ស​នៅ​ក្នុង​កុលសម្ព័ន្ធ​ផ្សេង​ទៀត​ឡើ​យ​។
          សព្វ​ថ្ងៃ​នេះ​ហ្វូ​ស៊ី​ល​មួយ​ចំនួន​របស់​មនុស្ស​បុរាណ​ ​និង​វប្ប​ធម៌​វត្ថុ​បុរាណ​មួយ​ចំនួន​ត្រូវ​បាន​គេ​រក​ឃើញ​ ​រួម​មាន​ប្រភេទ​មនុស្ស​រោម​ច្រើន​មាន​សណ្ឋាន​ជា​មនុស្ស​ស្វា​ ​ឋិត​នៅ​ឯ​តំបន់​ ​ចូ​វ​ ​ខូ​វទាន (Zhoukoudian​) ក្រុង​ប៉េ​កាំ​ង​។ គ្រប់ ​វត្ថុ​ទាំងឡាយ​ដែល​បន្សល់​ទុក​តាំង​ពី​យុគថ្មបំបែក​ ​គឺ​ជា​សម្បត្តិ​មហា​សាល​សម្រាប់​ការ​ស្រាវជ្រាវ​អំពី​កា​រវិ​វ​ឌ្ឍ​ន៍​របស់ ​មនុស្ស​ ​និង​វប្ប​ធម៌​ប្រទេស​ចិន​ ​គឺ​ជា​ប្រទេស​មួយ​នៃ​អ​ណ្តូ​ង​អារ្យ​ធម៌​បុ​រា​ណ​៕nokowat

                                                                                                         ប្រែសម្រួលដោយលី គីមហេង


ដោយ​ នគរវត្ត ថ្ងៃទី 09 មិថុនា 2011ម៉ោង 09:02:22
    យុគ​ថ្ម​រំលីង​ ​ឬ​សម័យ​ទំនើប​សិលា​ ​គឺ​ជា​សម័យ​កាល​មួយ​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិជ្ជា​របស់​មនុស្ស​ ​ដោយ​វា​បាន​ចាប់​ផ្ដើម​ឡើង​រវាង​៩,៥០០ឆ្នាំ​ ​មុន​ ​គ​.ស​. នៅ ​មជ្ឈិម​បូ​ព៌ា​ ​ដែល​គេ​បាន​ស្គាល់​ថា​ជា​ប្រពៃណី​នៃ​យុគ​សម័យ​ប្រើ​ប្រាស់​ថ្ម​ចុង​ក្រោយ​ប ​ង្អ​ស់​។​ ​យុគ​ថ្ម​រំលីង​ ​បាន​បន្ត​ពី​សម័យ​កាល​ចុង​ក្រោយ​នៃ​សម័យ​ដុំ​ទឹក​កក​ធំៗ​ ​និង​យុគ​ថ្ម​បំបែក​ ​(Holocene​ ​Epipalaeolithic) ដែល​មាន​អាយុ​កាល​ប្រហែល​ ​១១,៧០០ឆ្នាំ​ ​មុន​ ​គ​.ស​. យោង ​តាម​ទី​តាំង​ភូមិ​សា​ស្ត្រ​តំបន់​នោះ​ ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​ ​វា​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​រីក​លូត​លាស់​កសិកម្ម​ ​ដែល​បង្កើត​ឲ្យ​មាន​ ​“បដិវត្ត​យុគ​ថ្ម​រំលីង​” ហើយ​បាន​បញ្ចប់​ទៅ​វិញ​ ​ពេល​ដែល​លោហ​ធាតុ​បាន​រក​ឃើញ​ ​និង​យក​មក​ប្រើ​ប្រាស់​ជា​ឧបករណ៍​ជំនួស​ថ្ម​ ​ព្រម​ទាំង​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​សម័យ​ទង់ដែង​ ​និង​ស្ពាន់​ ​(Chalcolithic​ ​ឬ​ ​Bronze​ ​Age​) ឬ​ការ​អភិវឌ្ឍ​ន៍​ដោយ​ផ្ទាល់ ​ទៅ​នឹង​សម័យ​ដែ​ក​។​ ​យុគ​ថ្ម​រំលីង​ ​មិន​បាន​កំណត់​កាល​ប្រវត្តិ​ច្បាស់លាស់​ទេ​ ​ប៉ុន្តែ​វា​ទាក់ទង​ទៅ​នឹង​ការ​ប្រព្រឹត្តិ​ ​និង​លក្ខ​ណៈ​វប្ប​ធម៌​ ​រួម​ទាំង​ការ​បង្កាត់​ពូជ​សត្វ​ព្រៃ​ ​សត្វ​ស្រុក​ ​និង​ការ​ប្រើ​ប្រាស់​សត្វ​ពា​ហ​នៈ​ជា​ច្រើន​ទៀត​ផ​ង​។​
        ក្រោយ​មក​មាន​ការ​រក​ឃើញ​ជា​ចុង​ក្រោយ​ថា​ ​វប្ប​ធម៌​យុគ​ថ្ម​រំលីង​បាន​ចាប់​ផ្ដើម​តាំង​ពី​១០,៧០០ឆ្នាំ​ ​ទៅ​ ​៩,៤០០ឆ្នាំ​ ​មុន​ ​គ​.ស​. តំបន់​ ​តែ​ល​ ​ហ្គា​រ៉ា​ម៉េ​ល​ ​(Tell​ ​Qaramel​) នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ី​រី​ ​ចម្ងាយ​២៥គីឡូម៉ែត្រ​ ​ខាង​ជើង​តំបន់​ ​អា​ឡេ​ប៉ូ​ ​(Aleppo​)។ រហូត​ដល់​ការ​រក​ឃើញ​ភ​ស្តុ​តាង​ទាំង​នោះ​ ​បាន​សម្រប​ទៅ​នឹង​សហ​គម​ន៍​បុរាណ​វិទ្យា​ ​ដូច្នេះ​ការ​ចាប់​ផ្ដើម​នៃ​វប្ប​ធម៌​សម័យ​ថ្មី​រំលីង​ ​ត្រូវ​បាន​គេ​ពិ​និត្យ​ឃើញ​ថា​ ​វា​កើត​នៅ​តំបន់​ ​ឡឺ​វ៉ា​ន់​ ​(Levant​) (ក្រុង​ ​ជែ​រី​កូ​ ​នៃ​តំបន់​វ៉េ​ស​ប៊ែ​ង​ ​ឋិត​ក្នុង​ទឹក​ដី​ប្រទេស​ប៉ា​ឡេ​ស្ទី​ន​សព្វ​ថ្ងៃ​) ប្រហែល​ជា​៩,៥០០ឆ្នាំ​ ​មុន​ ​គ​.ស​.។ វា​មាន​ការ​រីក​ចម្រើន​ដោយ​បន្ត​ពី​វប្ប​ធម៌​ ​ណា​ជូ​ហ្វៀ​ន​ ​(Natufian​) នៃ ​សម័យ​កាល​ទឹក​កក​ចុង​ក្រោយ​ ​នៅ​ក្នុង​តំបន់​នោះ​។​ ​ប្រជា​ជន​ដែល​បាន​ទទួល​នូវ​របៀប​គ្រប់គ្រង​ថ្មី​ ​បាន​ប្រើ​ប្រាស់​គ្រាប់​ធញ្ញជាតិ​ព្រៃ​ដើម្បី​ដាំ​ដុះ​ ​ហើយ​ក្រោយ​មក​ក៏​បាន​វិ​វ​ឌ្ឍ​ន៍​ទៅ​ជា​របរ​កសិកម្ម​យ៉ាង​ច្បាស់​លា​ស់​។​ ​វប្ប​ធម៌​ ​ណា​ជូ​ហ្វៀ​ន​ ​នេះ​គេ​បាន​ដាក់​ឈ្មោះ​ថា​ ​“ដើម​សម័យ​យុគ​ថ្ម​រំលីង​(Proto​-Neolithic​) ចាប់​ពី​១២,៥០០-,៥០០ឆ្នាំ​ ​មុន​ ​គ​.ស​. ឬ​ប្រហែល​ជា​ ​១២,០០០-,៥០០ឆ្នាំ​ ​មុន​ ​គ​.ស​.
       នៅ​ពេល​ដែល​វប្ប​ធម៌​ ​ណា​ជូ​ហ្វៀ​ន​ ​មាន ​ជំនាញ​ច្បាស់លាស់​លើ​ការ​អភិវឌ្ឍ​ន៍​ធញ្ញជាតិ​ព្រៃ​ទៅ​ជា​អាហារ​របស់​ពួក​ គេ​ ​និង​បាន​ផ្លាស់​ប្ដូរ​មធ្យោបាយ​ជីវិត​របស់​ពួក​គេ​ពី​ការ​អង្គុយ​ទៅ​ជា​ ក្រោក​ឈរ​ឡើង​ ​បរិយាកាស​បែប​នេះ​ ​បាន​ផ្លាស់​ប្ដូរ​សង្គម​នៅ​ដើម​សម័យ​ ​យ៉ាំ​ង​ហ្គឺ​ ឌ្រី​យ៉ា​ស​ ​(Younger​ ​Dryas​) ដែល​ទំនងជា​បាន​បង្គាប់​ប្រជា​ជន​ធ្វើ​ការ​អភិវឌ្ឍ​វិ​ស័​យ​កសិកម្ម​នៅ​រវាង​ ​៩,៥០០-,០០០ឆ្នាំ​ ​មុន​ ​គ​.ស​. កសិកម្ម​ប្រជា​សហ​គម​ន៍​បាន​ងើប​ឡើង​នៅ​ក្នុង​តំបន់​ ​ឡឺ​វ៉ា​ន់​ ​ហើយ​រីក​រាល​ដាល​ទៅ​ដល់​តំបន់​អាស៊ី​បន្តិច​ម្ដ​ងៗ​ ​នៅ​អា​ហ្វ្រិ​ក​ភាគ​ខាង​ជើង​ ​និង​ខាង​ជើង​ខេត្ត​ ​មេ​សូ​ប៉ូ​តា​មី​យ៉ា​ ​(Mesopotamia​) “អាណា​ខេត្ត​ចក្រ​ភព​រ៉ូ​ម​ ​សម័យ​បុរាណ​ ​នៅ ​ភាគ​ខាង​ជើង​ប្រទេស​ស៊ី​រី​ ​និង​ខាង​ត្បូង​ប្រទេស​ទួ​គី​”។ នៅ​ដើម​យុគ​សម័យ​ថ្ម​រំលីង​ ​កសិកម្ម​ត្រូវ​បាន​កំ​ន​ត់​កំហិត​ទៅ​តាម​លំដាប់​នៃ​រុក្ខ​ជាតិ​ ​ទាំង​រុក្ខ​ជាតិ​ព្រៃ​ ​និង​រុក្ខ​ជាតិ​ស្រុក​ ​ដែល​រួម​មាន​ ​ស្រូ​វ​សាលី​, ស្រូ​វ​មី​យេ​ ​និង​ ​ស្រូ​វ​សាលី​ម្យ៉ាង​ ​(Spelt​) ហើយ​ថែម​ទាំង​ចិញ្ចឹម​សត្វ​ឆ្កែ​, ចៀម​ ​និង​ព​ពែ​។​ ​នៅ​រវាង​៨,០០០ឆ្នាំ​ ​មុន​ ​គ​.ស​. អ្នក ​ស្រុក​បាន​នាំ​គ្នា​ចិញ្ចឹម​សត្វ​ពា​ហ​នៈ​ ​ដូច​ជា​ ​គោ​ ​ក្របី​ ​និង​ជ្រូក​ព្រៃ​ ​បន្សាំ​ទៅ​ជា​សត្វ​ស្រុក​ ​ក្រោយ​មក​មាន​ការ​រៀបចំ​ឡើង​ឲ្យ​មាន​ជា​រ​ដូ​វ​, ការ​គោរព​ទំនៀម​ទម្លាប់​ជា​អ​ចិ​ន្ត្រៃ​យ៍​ ​ហើយ​ក៏​ឃើញ​មាន​ប្រើ​ប្រាស់​ឆ្នាំង​ធ្វើ​អំពី​ដី​ផង​ដែ​រ​។​
ចំពោះ ​ការ​រីក​ចម្រើន​អំពី​របៀប​របប​ ​និង​វប្ប​ធម៌​ទាំងឡាយ​ក្នុង​យុគ​សម័យ​ថ្ម​រំលីង​ ​ពុំ​មែន​កើត​មាន​ដូច​គ្នា​នៅ​គ្រប់​ទី​កន្លែង​នោះ​ទេ​ ​ដំបូង​ឡើយ​ការ​ធ្វើ​កសិកម្ម​សង្គម​ខ្លះ​នៅ​លោក​ខាង​កើត​ ​ពុំ​ប្រើ​ឆ្នាំង​ដី​ទេ​ ​ដោយ​ឡែក ​នៅ​ចក្រ​ភព​អង់គ្លេស​ ​បាន​បន្សល់​ទុក​នូវ​ភាព​មិន​ច្បាស់​អំពី​វិសាល​ភាព​នៃ​ការ​ដាំ​ដុះ​ដំណាំ​ ក្នុង​ស្រុក​នៅ​ដើម​សម័យ​ថ្ម​រំលីង​ ​ទោះបីជា​មាន​ការ​ចាត់​តាំង​ឲ្យ​មាន​ប្រជា​សហ​គម​ន៍​ដាំ​ដុះ​យ៉ាង​ជាក់​លាក់ ​ក៏​ដោ​យ​។​
ចំពោះ​តំបន់​ផ្សេ​ងៗ​នៃ​ពិភព​លោក​ ​ដូច​ជា​ ​ទ្វីប​អា​ហ្វ្រិ​ក​, អាស៊ី​ខាង​ត្បូង​ ​និង​អាស៊ី​អា​គ្នេ​យ៍​ ​ព្រឹត្តិការណ៍​ជា​ឥស្សរ​ភាព​នៃ​ការ​ផ្សាំង​សត្វ​ព្រៃ​មក​ជា​សត្វ​ស្រុក​, ដំណាំ ​ព្រៃ​ជា​ដំណាំ​ស្រុក​ ​បាន​ដឹកនាំ​ឲ្យ​ពួក​គេ​ទទួល​បាន​ភាព​ជា​ម្ចាស់​នៃ​ដើម​វប្ប​ធម៌​ថ្ម​រំលីង​ ​ដែល​លូត​លាស់​ដល់​កំពូល​នៅ​តំបន់​អឺរ៉ុប​ ​និង​អាស៊ី​និ​រ​តី​។​ ​នៅ​ដើម​សម័យ​ថ្ម​រំលីង​ ​សង្គម​ជ​ប៉ុន​បាន​ប្រើ​ប្រាស់​ឆ្នាំង​ដី​ ​មុន​ការ​អភិវឌ្ឍ​វិ​ស័​យ​កសិកម្ម​ទៅ​ទៀ​ត​។​
ភាព ​មិន​ដូច​គ្នា​រវាង​សង្គម​យុគ​ថ្ម​បំបែក​ ​មាន​ពូជ​ពង្ស​ស្វា​មនុស្ស​ច្រើន​ប្រភេទ​ផ្សេ​ងៗ​គ្នា​ ​ប៉ុន្តែ​មាន​តែ​ពូជ​ស្វា​មនុស្ស​ ​ហូ​ម៉ូ​ ​សា​ព្យា​ង​ ​(Homo​ ​Sapiens) តែ​មួយ​ប៉ុណ្ណោះ​ដែល​មាន​ឧ​ត្តម​គតិ​ខ្ពស់​ ​អាច​វិ​វ​ឌ្ឍ​រហូត​មក​ដល់​សម័យ​ថ្ម​រំ​លី​ង​។​ ​ ​មនុស្ស​ ​ហូ​ម៉ូ​ ​ផ្ល​រ៉េ​ស​ស្យង់​ស៊ី​ស​ ​(Homo​ ​Floresiensis​) បាន​មាន​ជីវិត​រហូត​មក​ដល់​ចុង​សម័យ​ដែល​ថមថយ​នៃ​យុគ​ថ្ម​រំលីង​ប្រហែល​ជា​ ​១២,០០០ឆ្នាំ​ ​មុន​ ​គ​.ស​.។ ពាក្យ​ថា​យុគ​សម័យ​ថ្ម​រំលីង​ ​បំបែក​មក​ពី​ភាសា​ក្រិ​កថា​ ​neolithikos​ ​(neos​ ​+ lithos​), neos​ ​មាន​ន័យ​ថា​ ​“ថ្មី​” + lithos​ ​មាន​ន័យ​ថា​ ​“ថ្ម​” ដូច្នេះ​គេ​ហៅ​ថា​ ​“New​ ​stone​ ​age​” យុគ​ថ្ម​រំលីង​ ​ឬ​សម័យ​ទំនើប​សិ​លា​។​ ​យុគ​សម័យ​នេះ​ ​បាន​រក​ឃើញ​ដោយ​លោក​ ​ច​ន​ ​ឡូ​ប​ប៊ុ​ក​ ​(John​ ​Lubbock​) នៅ​ឆ្នាំ​១៨៦៥ ដូចដែល​បាន​បង្ហាញ​ក្នុង​យុគ​សម័យ​ប្រើ​ប្រាស់​ថ្ម​បី​ជំនាន់​ជា​ភស្ដុ​តាង​ស្រាប់​ ​“Three​-age​ ​system​”

                                                                                                              ប្រែសម្រួលដោយលី គីមហេង

Powered by Blogger.