យុគ​ថ្ម​រំលីង​ ​(Neolithic​ ​Age​)

Posted by Email:knewdaynews@yahoo.com Friday, July 13, 2012


ដោយ​ នគរវត្ត ថ្ងៃទី 09 មិថុនា 2011ម៉ោង 09:02:22
    យុគ​ថ្ម​រំលីង​ ​ឬ​សម័យ​ទំនើប​សិលា​ ​គឺ​ជា​សម័យ​កាល​មួយ​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិជ្ជា​របស់​មនុស្ស​ ​ដោយ​វា​បាន​ចាប់​ផ្ដើម​ឡើង​រវាង​៩,៥០០ឆ្នាំ​ ​មុន​ ​គ​.ស​. នៅ ​មជ្ឈិម​បូ​ព៌ា​ ​ដែល​គេ​បាន​ស្គាល់​ថា​ជា​ប្រពៃណី​នៃ​យុគ​សម័យ​ប្រើ​ប្រាស់​ថ្ម​ចុង​ក្រោយ​ប ​ង្អ​ស់​។​ ​យុគ​ថ្ម​រំលីង​ ​បាន​បន្ត​ពី​សម័យ​កាល​ចុង​ក្រោយ​នៃ​សម័យ​ដុំ​ទឹក​កក​ធំៗ​ ​និង​យុគ​ថ្ម​បំបែក​ ​(Holocene​ ​Epipalaeolithic) ដែល​មាន​អាយុ​កាល​ប្រហែល​ ​១១,៧០០ឆ្នាំ​ ​មុន​ ​គ​.ស​. យោង ​តាម​ទី​តាំង​ភូមិ​សា​ស្ត្រ​តំបន់​នោះ​ ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​ ​វា​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​រីក​លូត​លាស់​កសិកម្ម​ ​ដែល​បង្កើត​ឲ្យ​មាន​ ​“បដិវត្ត​យុគ​ថ្ម​រំលីង​” ហើយ​បាន​បញ្ចប់​ទៅ​វិញ​ ​ពេល​ដែល​លោហ​ធាតុ​បាន​រក​ឃើញ​ ​និង​យក​មក​ប្រើ​ប្រាស់​ជា​ឧបករណ៍​ជំនួស​ថ្ម​ ​ព្រម​ទាំង​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​សម័យ​ទង់ដែង​ ​និង​ស្ពាន់​ ​(Chalcolithic​ ​ឬ​ ​Bronze​ ​Age​) ឬ​ការ​អភិវឌ្ឍ​ន៍​ដោយ​ផ្ទាល់ ​ទៅ​នឹង​សម័យ​ដែ​ក​។​ ​យុគ​ថ្ម​រំលីង​ ​មិន​បាន​កំណត់​កាល​ប្រវត្តិ​ច្បាស់លាស់​ទេ​ ​ប៉ុន្តែ​វា​ទាក់ទង​ទៅ​នឹង​ការ​ប្រព្រឹត្តិ​ ​និង​លក្ខ​ណៈ​វប្ប​ធម៌​ ​រួម​ទាំង​ការ​បង្កាត់​ពូជ​សត្វ​ព្រៃ​ ​សត្វ​ស្រុក​ ​និង​ការ​ប្រើ​ប្រាស់​សត្វ​ពា​ហ​នៈ​ជា​ច្រើន​ទៀត​ផ​ង​។​
        ក្រោយ​មក​មាន​ការ​រក​ឃើញ​ជា​ចុង​ក្រោយ​ថា​ ​វប្ប​ធម៌​យុគ​ថ្ម​រំលីង​បាន​ចាប់​ផ្ដើម​តាំង​ពី​១០,៧០០ឆ្នាំ​ ​ទៅ​ ​៩,៤០០ឆ្នាំ​ ​មុន​ ​គ​.ស​. តំបន់​ ​តែ​ល​ ​ហ្គា​រ៉ា​ម៉េ​ល​ ​(Tell​ ​Qaramel​) នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ី​រី​ ​ចម្ងាយ​២៥គីឡូម៉ែត្រ​ ​ខាង​ជើង​តំបន់​ ​អា​ឡេ​ប៉ូ​ ​(Aleppo​)។ រហូត​ដល់​ការ​រក​ឃើញ​ភ​ស្តុ​តាង​ទាំង​នោះ​ ​បាន​សម្រប​ទៅ​នឹង​សហ​គម​ន៍​បុរាណ​វិទ្យា​ ​ដូច្នេះ​ការ​ចាប់​ផ្ដើម​នៃ​វប្ប​ធម៌​សម័យ​ថ្មី​រំលីង​ ​ត្រូវ​បាន​គេ​ពិ​និត្យ​ឃើញ​ថា​ ​វា​កើត​នៅ​តំបន់​ ​ឡឺ​វ៉ា​ន់​ ​(Levant​) (ក្រុង​ ​ជែ​រី​កូ​ ​នៃ​តំបន់​វ៉េ​ស​ប៊ែ​ង​ ​ឋិត​ក្នុង​ទឹក​ដី​ប្រទេស​ប៉ា​ឡេ​ស្ទី​ន​សព្វ​ថ្ងៃ​) ប្រហែល​ជា​៩,៥០០ឆ្នាំ​ ​មុន​ ​គ​.ស​.។ វា​មាន​ការ​រីក​ចម្រើន​ដោយ​បន្ត​ពី​វប្ប​ធម៌​ ​ណា​ជូ​ហ្វៀ​ន​ ​(Natufian​) នៃ ​សម័យ​កាល​ទឹក​កក​ចុង​ក្រោយ​ ​នៅ​ក្នុង​តំបន់​នោះ​។​ ​ប្រជា​ជន​ដែល​បាន​ទទួល​នូវ​របៀប​គ្រប់គ្រង​ថ្មី​ ​បាន​ប្រើ​ប្រាស់​គ្រាប់​ធញ្ញជាតិ​ព្រៃ​ដើម្បី​ដាំ​ដុះ​ ​ហើយ​ក្រោយ​មក​ក៏​បាន​វិ​វ​ឌ្ឍ​ន៍​ទៅ​ជា​របរ​កសិកម្ម​យ៉ាង​ច្បាស់​លា​ស់​។​ ​វប្ប​ធម៌​ ​ណា​ជូ​ហ្វៀ​ន​ ​នេះ​គេ​បាន​ដាក់​ឈ្មោះ​ថា​ ​“ដើម​សម័យ​យុគ​ថ្ម​រំលីង​(Proto​-Neolithic​) ចាប់​ពី​១២,៥០០-,៥០០ឆ្នាំ​ ​មុន​ ​គ​.ស​. ឬ​ប្រហែល​ជា​ ​១២,០០០-,៥០០ឆ្នាំ​ ​មុន​ ​គ​.ស​.
       នៅ​ពេល​ដែល​វប្ប​ធម៌​ ​ណា​ជូ​ហ្វៀ​ន​ ​មាន ​ជំនាញ​ច្បាស់លាស់​លើ​ការ​អភិវឌ្ឍ​ន៍​ធញ្ញជាតិ​ព្រៃ​ទៅ​ជា​អាហារ​របស់​ពួក​ គេ​ ​និង​បាន​ផ្លាស់​ប្ដូរ​មធ្យោបាយ​ជីវិត​របស់​ពួក​គេ​ពី​ការ​អង្គុយ​ទៅ​ជា​ ក្រោក​ឈរ​ឡើង​ ​បរិយាកាស​បែប​នេះ​ ​បាន​ផ្លាស់​ប្ដូរ​សង្គម​នៅ​ដើម​សម័យ​ ​យ៉ាំ​ង​ហ្គឺ​ ឌ្រី​យ៉ា​ស​ ​(Younger​ ​Dryas​) ដែល​ទំនងជា​បាន​បង្គាប់​ប្រជា​ជន​ធ្វើ​ការ​អភិវឌ្ឍ​វិ​ស័​យ​កសិកម្ម​នៅ​រវាង​ ​៩,៥០០-,០០០ឆ្នាំ​ ​មុន​ ​គ​.ស​. កសិកម្ម​ប្រជា​សហ​គម​ន៍​បាន​ងើប​ឡើង​នៅ​ក្នុង​តំបន់​ ​ឡឺ​វ៉ា​ន់​ ​ហើយ​រីក​រាល​ដាល​ទៅ​ដល់​តំបន់​អាស៊ី​បន្តិច​ម្ដ​ងៗ​ ​នៅ​អា​ហ្វ្រិ​ក​ភាគ​ខាង​ជើង​ ​និង​ខាង​ជើង​ខេត្ត​ ​មេ​សូ​ប៉ូ​តា​មី​យ៉ា​ ​(Mesopotamia​) “អាណា​ខេត្ត​ចក្រ​ភព​រ៉ូ​ម​ ​សម័យ​បុរាណ​ ​នៅ ​ភាគ​ខាង​ជើង​ប្រទេស​ស៊ី​រី​ ​និង​ខាង​ត្បូង​ប្រទេស​ទួ​គី​”។ នៅ​ដើម​យុគ​សម័យ​ថ្ម​រំលីង​ ​កសិកម្ម​ត្រូវ​បាន​កំ​ន​ត់​កំហិត​ទៅ​តាម​លំដាប់​នៃ​រុក្ខ​ជាតិ​ ​ទាំង​រុក្ខ​ជាតិ​ព្រៃ​ ​និង​រុក្ខ​ជាតិ​ស្រុក​ ​ដែល​រួម​មាន​ ​ស្រូ​វ​សាលី​, ស្រូ​វ​មី​យេ​ ​និង​ ​ស្រូ​វ​សាលី​ម្យ៉ាង​ ​(Spelt​) ហើយ​ថែម​ទាំង​ចិញ្ចឹម​សត្វ​ឆ្កែ​, ចៀម​ ​និង​ព​ពែ​។​ ​នៅ​រវាង​៨,០០០ឆ្នាំ​ ​មុន​ ​គ​.ស​. អ្នក ​ស្រុក​បាន​នាំ​គ្នា​ចិញ្ចឹម​សត្វ​ពា​ហ​នៈ​ ​ដូច​ជា​ ​គោ​ ​ក្របី​ ​និង​ជ្រូក​ព្រៃ​ ​បន្សាំ​ទៅ​ជា​សត្វ​ស្រុក​ ​ក្រោយ​មក​មាន​ការ​រៀបចំ​ឡើង​ឲ្យ​មាន​ជា​រ​ដូ​វ​, ការ​គោរព​ទំនៀម​ទម្លាប់​ជា​អ​ចិ​ន្ត្រៃ​យ៍​ ​ហើយ​ក៏​ឃើញ​មាន​ប្រើ​ប្រាស់​ឆ្នាំង​ធ្វើ​អំពី​ដី​ផង​ដែ​រ​។​
ចំពោះ ​ការ​រីក​ចម្រើន​អំពី​របៀប​របប​ ​និង​វប្ប​ធម៌​ទាំងឡាយ​ក្នុង​យុគ​សម័យ​ថ្ម​រំលីង​ ​ពុំ​មែន​កើត​មាន​ដូច​គ្នា​នៅ​គ្រប់​ទី​កន្លែង​នោះ​ទេ​ ​ដំបូង​ឡើយ​ការ​ធ្វើ​កសិកម្ម​សង្គម​ខ្លះ​នៅ​លោក​ខាង​កើត​ ​ពុំ​ប្រើ​ឆ្នាំង​ដី​ទេ​ ​ដោយ​ឡែក ​នៅ​ចក្រ​ភព​អង់គ្លេស​ ​បាន​បន្សល់​ទុក​នូវ​ភាព​មិន​ច្បាស់​អំពី​វិសាល​ភាព​នៃ​ការ​ដាំ​ដុះ​ដំណាំ​ ក្នុង​ស្រុក​នៅ​ដើម​សម័យ​ថ្ម​រំលីង​ ​ទោះបីជា​មាន​ការ​ចាត់​តាំង​ឲ្យ​មាន​ប្រជា​សហ​គម​ន៍​ដាំ​ដុះ​យ៉ាង​ជាក់​លាក់ ​ក៏​ដោ​យ​។​
ចំពោះ​តំបន់​ផ្សេ​ងៗ​នៃ​ពិភព​លោក​ ​ដូច​ជា​ ​ទ្វីប​អា​ហ្វ្រិ​ក​, អាស៊ី​ខាង​ត្បូង​ ​និង​អាស៊ី​អា​គ្នេ​យ៍​ ​ព្រឹត្តិការណ៍​ជា​ឥស្សរ​ភាព​នៃ​ការ​ផ្សាំង​សត្វ​ព្រៃ​មក​ជា​សត្វ​ស្រុក​, ដំណាំ ​ព្រៃ​ជា​ដំណាំ​ស្រុក​ ​បាន​ដឹកនាំ​ឲ្យ​ពួក​គេ​ទទួល​បាន​ភាព​ជា​ម្ចាស់​នៃ​ដើម​វប្ប​ធម៌​ថ្ម​រំលីង​ ​ដែល​លូត​លាស់​ដល់​កំពូល​នៅ​តំបន់​អឺរ៉ុប​ ​និង​អាស៊ី​និ​រ​តី​។​ ​នៅ​ដើម​សម័យ​ថ្ម​រំលីង​ ​សង្គម​ជ​ប៉ុន​បាន​ប្រើ​ប្រាស់​ឆ្នាំង​ដី​ ​មុន​ការ​អភិវឌ្ឍ​វិ​ស័​យ​កសិកម្ម​ទៅ​ទៀ​ត​។​
ភាព ​មិន​ដូច​គ្នា​រវាង​សង្គម​យុគ​ថ្ម​បំបែក​ ​មាន​ពូជ​ពង្ស​ស្វា​មនុស្ស​ច្រើន​ប្រភេទ​ផ្សេ​ងៗ​គ្នា​ ​ប៉ុន្តែ​មាន​តែ​ពូជ​ស្វា​មនុស្ស​ ​ហូ​ម៉ូ​ ​សា​ព្យា​ង​ ​(Homo​ ​Sapiens) តែ​មួយ​ប៉ុណ្ណោះ​ដែល​មាន​ឧ​ត្តម​គតិ​ខ្ពស់​ ​អាច​វិ​វ​ឌ្ឍ​រហូត​មក​ដល់​សម័យ​ថ្ម​រំ​លី​ង​។​ ​ ​មនុស្ស​ ​ហូ​ម៉ូ​ ​ផ្ល​រ៉េ​ស​ស្យង់​ស៊ី​ស​ ​(Homo​ ​Floresiensis​) បាន​មាន​ជីវិត​រហូត​មក​ដល់​ចុង​សម័យ​ដែល​ថមថយ​នៃ​យុគ​ថ្ម​រំលីង​ប្រហែល​ជា​ ​១២,០០០ឆ្នាំ​ ​មុន​ ​គ​.ស​.។ ពាក្យ​ថា​យុគ​សម័យ​ថ្ម​រំលីង​ ​បំបែក​មក​ពី​ភាសា​ក្រិ​កថា​ ​neolithikos​ ​(neos​ ​+ lithos​), neos​ ​មាន​ន័យ​ថា​ ​“ថ្មី​” + lithos​ ​មាន​ន័យ​ថា​ ​“ថ្ម​” ដូច្នេះ​គេ​ហៅ​ថា​ ​“New​ ​stone​ ​age​” យុគ​ថ្ម​រំលីង​ ​ឬ​សម័យ​ទំនើប​សិ​លា​។​ ​យុគ​សម័យ​នេះ​ ​បាន​រក​ឃើញ​ដោយ​លោក​ ​ច​ន​ ​ឡូ​ប​ប៊ុ​ក​ ​(John​ ​Lubbock​) នៅ​ឆ្នាំ​១៨៦៥ ដូចដែល​បាន​បង្ហាញ​ក្នុង​យុគ​សម័យ​ប្រើ​ប្រាស់​ថ្ម​បី​ជំនាន់​ជា​ភស្ដុ​តាង​ស្រាប់​ ​“Three​-age​ ​system​”

                                                                                                              ប្រែសម្រួលដោយលី គីមហេង

Powered by Blogger.