វប្ប​ធម៌​យ៉ាង​សាវ​ ​(Yang​ ​Shao​ ​Culture​)

Posted by Email:knewdaynews@yahoo.com Friday, July 13, 2012


ដោយ​ នគរវត្ត ថ្ងៃទី 30 មិថុនា 2011ម៉ោង 11:30:03
វប្ប​ធម៌​យ៉ាង​សាវ​បាន​រីក​ចម្រើន នៅ​លើ​ទឹក​ដី​មួយ​ភាគ​ធំ​នៅ​ក្នុង​ខេត្ត​ហឺ​ណា​ន (Henan​) ខេត្ត​សា​អាន​ស៊ី (Shaanxi​) ខេត្ត​សាន​ស៊ី (Shanxi​) ភាគ​ខាង​ត្បូង​ខេត្ត​ហឺ​ប៉ី (Hebei​) និង​ភាគ​ខាង​កើត​ខេត្ត​កាន់​ស៊ូ (Gansu​) តាម​ជ្រលង​ទន្លេ​លឿង​ ​រក​ឃើញ​ដោយ​អ្នក​ប្រាជ្ញ​ជន​ជាតិ​ស៊ុ​យ​អែ​ត​ ​លោក​អេ​ន​ដឺ​សុ​ន​ ​ចូ​ហាន​ហ្គា​ណា​រ (Andersson​ ​JohanGunnar​, 1874-1960) នៅ​ឆ្នាំ​១៩២១។ នេះ​គឺ​ជា​វប្ប​ធម៌​មួយ ដែល​ឋិត​នៅ​ចុង​សម័យ​យុគ​ថ្ម​រំ​លី​ង​។​ ​វប្ប​ធម៌​យ៉ាង​សាវ​ ​មាន​អាយុ​កាល​ចាប់​ពី​៥,០០០ឆ្នាំ​ ​ទៅ​ ​៣,០០០ឆ្នាំ​ ​មុន​ ​គ. . ឈ្មោះ​នេះ​បាន​ក្លាយ​ចេញ​មក​ពី​ឈ្មោះ​ដំបូង​ដែល​គេ​បាន​ស្គាល់​ថា​ ​បុ​រេ​ស្ថាន យ៉ាង​សាវ​ ​គឺ​ភូមិ​យ៉ាង​សាវ​ ​ស្ថិត​ក្នុង​ស្រុក​យី​ន​ឆឺ (Yinchi​) ខេត្ត​ហឺ​ណា​ន​។​ ​មាន​វប្ប​ធម៌​រាប់​ពាន់​បែប​ដែល​រក​ឃើញ​នៅ​តំបន់​យ៉ាង​សាវ​ ​រួម​ទាំង​តំបន់​វប្ប​ធម៌​ប៉ាន់​ផ​ ​នៅ​ក្នុង​ស្រុក​ស៊ី​អាន (Xi​ ​an​) និង​ភូមិ​ជាំ​ង​ចាយ (Jiangzhai​) នៅ​ក្នុង​ស្រុក​លី​ន​ថុ​ង (Lintong​) ខេត្ត​សាន​ស៊ី​។​ ​ពេល​ដែល តំបន់​វប្ប​ធម៌​យ៉ាង​សាវ​មួយ​ភាគ​ធំ​ឋិត ក្នុង​ខេត្ត​សាន​ស៊ី​ ​ធ្វើ​ឲ្យ គេ​ពិចារណា​ថា​ ​តំបន់​នេះ ជា​មជ្ឈមណ្ឌល​នៃ​វប្ប​ធម៌​ដ៏​សម្បូរ​បែ​ប​។
នៅ​សម័យ​យ៉ាង​សាវ​ ​ប្រជា​ជន​តែង​ផ្លាស់​ប្តូ​រ​របរ​ចិញ្ចឹម​ជីវិត​ ​គេ​ច្រើន​ធ្វើ​កសិកម្ម​ដំណាំ​ស្រូ​វ​មី​យេ (Millet​) ហើយ ​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​ក៏​និយម​ដាំ​ដំណាំ​ផ្សេ​ងៗ​ដូច​ជា​ ​ស្រូ​វ​ ​ស្រូ​វ​សាលី​ ​ផ្លែ​កៅឡាក់​ ​និង​បន្លែ​ប្រភេទ​មើម​ ​ស្ពៃ​ក្ដោប​ ​ដំឡូង​ជ្វា​ ​និង​បន្លែ​ជា​ច្រើន​មុខ​ទៀ​ត​។​ ​ប្រជា​ជន​ចិញ្ចឹម​សត្វ​ស្រុក​ដូច​ជា​ ​មាន់​ ​ទា​ ​ជ្រូក​ ​ឆ្កែ​ ​ ​ចៀម​ ​ពពែ​ ​និង​គោ​ក្រ​បី​។​ ​អង្ករ​ ​គេ​ចូល​ចិត្ត​ដាំ​បបរ​សម្រាប់​អាហារ​ពេល​ព្រឹក​ ​និង​កិន​ជា​ម្ស៉ៅ​ធ្វើ​នំ​ ​ចំណែក​អង្ករ​មី​យេ​ ​សម្រាប់​ធ្វើ​ជា​ម្ស៉ៅ​លុ​ញ​ដាក់​ស៊ុ​ប​។​ ​ឯ​សាច់​អាច​ពិសា​បាន​ពេល​មាន​ឱ​កាស​ពិ​សេ​សៗ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អាហារ​ប្រ​ភេ​ទេ​សាច់​សត្វ​ ​គេ​បាន​មក​ពី​ការ​បរ​បាញ់​ ​និង​នេ​សា​ទ​។​ ​ពួក​គេ​ប្រើ​ឧបករណ៍​ធ្វើ​ពី​ថ្ម​ ​ឬ​ឆ្អឹង​សត្វ​មាន​ដូច​ជា​ ​កាំបិត​ ​ពូថៅ​ ​ញញួរ​ ​ប៉ែល​ ​ត្បាល់កិន​ ​ព្រួញ​ ​និង​ស្ន​ ​ដែល​គេ​ធ្វើ​រាងរៅ​តាម​តម្រូវ​ការ​ ​រួច​សំលៀង​វា​យ៉ាង​មុត​ស្រួ​ច​។​ ​ប្រជា​ជន​សម័យ​យ៉ាង​សាវ​ ​ចេះ​ចិញ្ចឹម​ដង្កូវ​នាង​ដើម្បី​យក​សូត្រ​ត្បាញ​ស​ម្លៀ​ក​បំ​ពាក់ តាំង​ពី​ដើម​សម័យ​ម្ល៉េះ​។
ការ​ធ្វើ​កសិកម្ម​បែប​ធម្ម​ជាតិ​នៅ​សម័យ​យ៉ាង​សាវ​ ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​វិ​ស័​យ កសិកម្ម​នៅ​មាន កម្រិត​ទាប​ ​ព្រោះ​ប្រជា​ជន​និយម កាប់​រះ​ព្រៃ​ ​កូន​ឈើ​ ​រួច​ដុត​ឲ្យ​នៅ​សល់​តែ​ផេះ​ដើម្បី​យក​ជី​ ​ហើយ​នាំ​គ្នា​កាយ​ពង្រាយ​ពេញ​ដី​ស្រែ (Slash​-and​-burn) ការ​ធ្វើ​របៀប​នេះ​គេ​ហៅ​ថា​ ​ធ្វើ​ស្រូវចម្ការ​ ​បន្ទាប់​ពី​ធ្វើ​មួយ​រ​ដូ​វ​ ​ឬ​ពីរ​រ​ដូ​វ​ ​គេ​ប្តូ​រ​ដី​ថ្មី​ទៀ​ត​។​ ​ការ​ធ្វើ​ស្រូវចម្ការខុស​ពី​ការ​ធ្វើ​ស្រូវស្រែ (បែប​ប្រ​ពល​វប្ប​កម្ម) ដែល​មាន​ដី​ស្រែ​អ​ចិ​ន្ត្រៃ​យ៍​ ​កសិកម្ម​បែប នេះ​ ​ ​ជា​បទ​ពិសោធ​ដែល​គេ​យក​មក​សិក្សា​ស្រាវជ្រាវ​នៅ​សម័យ​ប​ច្ចុ​ប្ប​ន្ន​។
សម័យ ​យ៉ាង​សាវ​ ​ទំហំ​ផលិតកម្ម​ស​ម្លៀ​ក​បំ​ពាក់​ត្បាញ​ពី​សូត្រ​ដង្កូវ​នាង​នៅ​មាន​កម្រិត​ តូច​នៅ​ឡើយ​ ​និង​មាន​ស​ម្លៀ​ក​បំ​ពាក់​ត្បាញ​ពី​ក្រចៅ​ផង​ដែ​រ​។​ ​បុរស​ស្លៀក​ពាក់​ដោយ​បាំង​តែ​កេរ្តិ៍​ខ្មាស​ ​ហើយ​បួង​សក់​ចង​កំប៉ោ លើ​ក្បាល​ ​ឯ​ស្ត្រី​ស្លៀក​ពាក់​ដោយ​ក្រ​ណាត់​រុំ​ជុំ​វិញ​ខ្លួន​ ​វៀល ស្មា​ទាំង​ពីរ​ ​ឬ​ស្លៀក​កំណាត់​សំពត់​បាំង​ពី​មុខ​ ​ដោយ​មូរ​ជាយ​សំពត់​នៅ​ប្រលោះ​ជើង​ទាំង​ពីរ​វាត់​ទៅ​ក្រោយ​ខ្នង (ចង​ក្បិន)។ ស្ត្រី​ទូទៅ​ចង​សក់​ជា​ផ្នួង​ ​ចំពោះ​ស្ត្រី​ធូរ​ធា​ ​ឬ​មាន​ឋា​នៈ​មាន​លទ្ធ​ភាព​ស្លៀក​ក្រ​ណាត់​ត្បាញ​ពី​សរសៃ​សូ​ត​។
ម្យ៉ាង​វិញ​ទៀត​ ​លំនៅ​ឋាន​មួយ​ចំនួន​ដែល​បាន​សង់​នៅ​ពាក់កណ្ដាល​សម័យ​យ៉ាង​សាវ​ ​ដូច​ជា​ ​ភូមិ​ជាំ​ង​ជឺ (Jiangzhi​) ដែល ​រក​ឃើញ​កប់​ដី​ ​ហើយ​នៅ​មាន​សល់​បាត​គ្រឹះ​នៃ​សំណង់​បាក់​បែក​ ​គេ​អាច​សន្និដ្ឋាន​បាន​ថា​ជា​កន្លែង​រក្សា​ទុក​គ្រាប់​ធញ្ញជាតិ​នៅ​សល់​លើស ​ពី​តម្រូវ​កា​រ​។​ ​លំនៅ​ឋាន​ភាគ​ច្រើន​ ​សង់​ឡើង​ដោយ​ជី ​ក​គ្រឹះ​ជុំ​វិញ​ជា​រាង​ចតុ​កោណ​កែង​ ​ជម្រៅ​ពី​កន្លះ​ម៉ែត្រ​ទៅ​មួយ​ម៉ែ​ត្រ​។ បន្ទាប់​មក​គេ​បុក​បង្ហាប់​ ​រួច​រែង​បន្ទះ​ឈើ​សិរ​មាន់ (Wattle​) ជា​ប្រដឹស​នៅ​ជើង​គ្រឹះ​នោះ​ ​ហើយ​គេ​លាយ​កំបោរ​ជាមួយ​ដី​ភក់​ចាក់​ពី​លើ​បន្ទះ​ឈើ​រែង​នោះ​។​ ​កម្រាល​ផ្ទាល់​ដី​ត្រូវ គេ ​បុក​បង្ហាប់​យ៉ាង​ណែន​ ​បន្ទាប់​មក​គេ​យក​បង្គោល​ឈើ​សេ​មាន់​ខ្លី​ៗទៅ​ដោត​ជុំ​វិញ​រណ្ដៅ​ ​ជាមួយ​នឹង​ឈើ​ដែល​គេ​រែង​ជា​គ្រឹះ​ភ្ជាប់​គ្នា​។ វា​ភ្ជាប់​គ្នា​ដោយ​បាយអ​ ​លាយ​ជាមួយ​ដី​ភក់​ ​និង​គ្រោង​សសរ​ឈើ​មេដំបូល រាង​ជា​កោណ​ស្រួច​ចោត​ចុះ​មក​ក្រោម (សាជី) បង្គោល​ឈើ​ធំ​ជា​គ្រឹះ​ធ្វើ​ឲ្យ​ដំបូល​រឹង​មាំ​ ​និង​មាន​ប្រក់​ស្បូវ​ ​ឬ​ដើម​ស្រូ​វ​មី​យេ​។
          គ្រឿង ​ស​ង្ហា​រឹម​ ​និង​ស​ម្ភា​រៈ​ផ្ទះ​បាយ​ដូច​ជា​ ​ជើងក្រាន​ដែល​លិច​កប់​ក្រោម​ដី​ពាក់កណ្ដាល​ ​កៅអី​អង្គុយ​នៅ​តាម​ប​ណ្ដោ​យ​ជញ្ជាំង​ ​កំណាត់​សំពត់​ក្រាល​លើ​គ្រែ​ ​ម្ហូប​អាហារ​ ​និង​វត្ថុ​ប្រើ​ប្រាស់​ដាក់​ព្យួរ​នៅ​នឹង​ជ​ញ្ជាំ​ង​។​ ​ ​គេ​សង់​ទ្រុង​នៅ​ខាង​ក្រៅ​ផ្ទះ​សម្រាប់​ចិញ្ចឹម​សត្វ​ពា​ហ​នៈ​ដូច​ជា​ ​ជ្រូក​ ​គោ​ ​ក្រ​បី​។​ ​អំពី​សិល្បៈ​ស្មូន​ចាន​ឆ្នាំង​ដី​ ​មាន​រចនា​ជា​រូប​មុខ​មនុស្ស​ ​ត្រី​ ​នៅ​លើ​ចាន​គោម​ ​ឬ​ផើង​ ​មាន​អាយុ​កាល​ប្រហែល​ ​៥,០០០-,០០០ឆ្នាំ​ ​មុន​ ​គ.. ដែល ​គេ​រក​ឃើញ​នៅ​ភូមិ​ប៉ាន់​ផ​ ​ស្ថិត​នៅ​ស្រុក​សា​អាន​ស៊ី​។​ ​គេ​អាច​សម្គាល់​សម័យ​កាល​ ​យ៉ាង​សាវ​ ​ទៅ​លើ​សិល្បៈ​ស្មូនឆ្នាំង​មាន​រចនា​ដោយ​គំនូរ ​ប្លែ​កៗ​។​ ​សិល្ប​ករ​សម័យ​យ៉ាង​សាវ​ ​មាន​ភាព​ប៉ិន​ប្រសប់​ខាង​រចនា​គំនូរ​ចាន​ឆ្នាំង​មាន​ពណ៌​ស​ ​ក្រហម​ ​និង​ខ្មៅ​ ​ជា​រូប​មុខ​មនុស្ស​ ​សត្វ​ពា​ហ​នៈ​ ​និង​គូរ​តាម​ទិដ្ឋភាព​ពិ​តៗ​។​ ​វប្ប​ធម៌​យ៉ាង​សាវ​ ​មាន​លក្ខ​ណៈ​ខុស​គ្នា​នឹង​វប្ប​ធម៌​បន្ទាប់​គឺ​ ​វប្ប​ធម៌​ឡុ​ង​សាន​ ​វប្ប​ធម៌​យ៉ាង​សាវ​ ​មិន​មាន​បច្ចេកទេស​ផ​លិ​ត​ឆ្នាំង​ដោយ​ប្រើ ​ឧបករណ៍​បង្វិល​ដើម្បី​ផ​លិ​ត​ចាន​ឆ្នាំង​នោះ​ទេ​។​ ​ការ​ជី​កក​កាយ​បន្ត​ទៀត​ ​បាន​រក​ឃើញ​សព​ក្មេ​ងៗ​ ​គេ​រៀបចំ​ដាក់​ក្នុង​ពាង​ក្រឡ​រួច​យក​ទៅ​ក​ប់​។
          នៅ ​ស្ថានីយ​បុរាណ​វិទ្យា​ដែល​គេ​បាន​រក​ឃើញ​វត្ថុ​បុរាណ​សម័យ​វប្ប​ធម៌​ប៉ាន់​ ផ​ ​នៅ​ជិត​ស្រុក​ស៊ី​អាន​ ​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​អាច​កត់​សម្គាល់​យ៉ាង​ច្បាស់​ពី​វប្ប​ធម៌​យ៉ាង​ សាវ​ ​តាម​រ​យៈ​ការ​រៀបចំ​លំនៅ​ឋាន​ជា​កុ​លស​ម្ពន្ធ​ដែល​មាន​ជី​ក​គូ​ទឹក​ប្រឡាយ​ ព័ទ្ធ​ជុំ​វិញ​ភូ​មិ​។​ ​មាន​លំនៅ​ឋាន​បុរាណ​សំខាន់​មួយ​ទៀត​ដែល​កប់​ក្រោម​ដី​ ​គេ​ឲ្យ​ឈ្មោះ​ថា​ ​ស្ថានីយ​បុ​រេ​ជាំ​ង​ចាយ (JiangZhai​) ដែល​គេ​បាន​ជី​ករ​ក​ឃើញ​មាន​របង​ព័ទ្ធ​ជុំ​វិញ​ ​ហើយ​ក្រុម​បុរាណ​វិទូ​បាន​រក​ឃើញ​លំនៅ​ឋាន​ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ស្នាមភ្លោះ ​ជា​រាង​រ​ង្វ​ង់​។​ ​សរុប​សេ​ច​ក្តី​មក​ ​វប្ប​ធម៌​ប៉ាន់​ផ​ ​និង​បុ​រេ​ស្ថាន​ជាំ​ង​ចាយ​ ​ថែម​ទាំង​បាន​នាំ​មក​នូវ​ទ​ស្ស​នៈ​ផ្សេ​ងៗ​គ្នា​អំពី​ការ​រចនា​គំនូរ​នៅ​លើ ​ចាន​ឆ្នាំង​ដី​ ​ដែល​មាន​ការ​បក​ស្រាយ​ផ្សេ​ងៗ​គ្នា​ជា​ច្រើន​ ​ឬ​ជួនកាល​អាច​ជា​ការ​រៀបចំ​ដោយ​អ្នក ​និ​ពន្ធ​អត្ថ​បទ​សញ្ជាតិ​ចិន​ទៀត​ផ​ង​។​ ​ទោះជា​យ៉ាង​ណា​ ​ការ​សន្និដ្ឋាន​មួយ​ចំនួន​មិន​ទាន់​មាន​លក្ខ​ណៈ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើ​យ ​


                                                                                               ប្រែសម្រួលដោយលី គីមហេង

Powered by Blogger.