យុគ​ថ្មបំបែក ​(Paleolithic​ ​Age​)

Posted by Email:knewdaynews@yahoo.com Friday, July 13, 2012


      នៅ​ក្នុង​ប្រវត្តិ​សា​ស្ត្រ​ចិន​ ​យុគថ្មបំបែក ​គឺ​ជា​សម័យ​ដែល​ក​កើត​ដំបូង​គេ​បង្អស់​ ​វា​បាន​ចាប់​កំណើត​ឡើង​ប្រហែល​ជា​ ​៣,០០០,០០០ ឆ្នាំ​មុន​ ​គ​.ស​. ហើយ​បាន​បញ្ចប់​នៅ​ ​១០,០០០ ឆ្នាំ​មុន​ ​គ​.ស​. កន្លង​មក​ហើ​យ​។
ជីវភាព ​រស់​នៅ​របស់​មនុស្ស​នៅ​សម័យ​នោះ​បាន​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ច្រើន​ តែ​ប្រើ​ប្រាស់​ឧបករណ៍​អំពី​ថ្ម​ធម្ម​តាៗ (ថ្មគគ្រាត)​ ​ដូច្នេះ​នៅ​សម័យ​នោះ​គេ​ដាក់​ឈ្មោះ​ថា​យុគ​ថ្មបំបែក​។
ពាក្យ ​ ​Paleolithic​ ​តាម​ភាសា​ក្រិ​ចម​ក​ពី​ពាក្យ​ ​Paleo​ ​មាន​ន័យ​ថា​ ​“ចាស់​” + Lithos​ ​មាន​ន័យ​ថា​ ​“ថ្ម​” ដូច្នេះ​ពាក្យ​ថា​ ​Paleolithic​ ​មាន​ន័យ​ថា​ ​សម័យ​បុរាណ​សិលា​ ​ឬ​យុគថ្មបំបែក​ ​ជា​បុ​រេ​ប្រវត្តិ​ដែល​អ្នក​ប្រវត្តិ​វិទូ​ ​និង​ប្រជា​ជន​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា​ ​ជា​សម័យ​ដំបូង​បំផុត​នៃ​កា​រវិ​វ​ឌ្ឍ​ន៍​ឧបករណ៍​ប្រើ​ប្រាស់​អំពី​ថ្ម​ ​ហើយ​វា​ជា​សម័យ​ដែល​គ្រប់​ដណ្ដប់​យ៉ាង​ធំ​ធេង​ស្ទើរ​តែ​៩០ភាគ​រយ​ ​លើ​ប្រវត្តិ​បច្ចេកទេស​របស់​មនុស្ស​ប្រើ​ប្រាស់​ថ្ម​។
          យោង​តាម​ទ្រឹស្តី​មួយ​ចំនួន​ ​ការ​ចម្រើន​ជឿន​លឿន​របស់​មនុស្ស​ជាតិ​ចាប់​ពី​អំឡុង​សម័យ​កាល​នោះ​ម​ក​។​ ​នៅ​ជំនាន់​សិលា​បុរាណ​អាច​ចែក​ចេញ​ទៅ​ជា​បី​សម័យ​កាល​ ​បឋម​-មជ្ឈិម​-ប​ច្ឆិ​ម​។​ ​សម័យ​កាល​ទាំង​បី​នេះ​បាន​វិ​វ​ឌ្ឍ​ន៍​ទៅ​តាម​បដិវត្តន៍​នៃ​បុព្វ​បុរស​ដែល ​កើត​ចេញ​មក​ពី​ស្វា​ ​អង់​ត្រូ​ប៉ូ​អ៊ី​ត​។ ការ​ចាប់​ ផ្តើ​ម​លូត​លាស់​ ​និង​ការ​បន្ត​ពូជ​ស្វា​មនុស្ស​ ​គឺ​ចាប់​ពី​ពូជ​ពង្ស​ស្វា​មនុស្ស​ដំបូង​គេ​ដែល​មាន​ឧត្ត​ម​គតិ​លូត​លាស់​ ​និង​ពូជ​ពង្ស​ស្វា​មនុស្ស​ដែល​ឆ្លាត​វៃ​ចុង​ក្រោយ​គេ​ប​ង្អ​ស់​។
          នៅ​ដើម​សម័យ​ ​មនុស្ស​រស់​នៅ​ជា​ក្រុ​មៗ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បែប​ជា​ព្រា​នប្រមាញ់​។ ​ ​ដូច​មាន​ឧបករណ៍​ប្រើ​ប្រាស់​ជា​តឹកតាង​ស្រាប់​ ​ស​ម្ភា​រៈ​ធ្វើ​អំពី​ថ្ម​គ​គ្រា​តៗ​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូ​លា ​យ​។​ ​ភ្លើ​ង​​ប្រើ​ដើម្បី​ទប់​ភាព​រងា​រ​ ​និង​ចម្អិន​អា​ហា​រ​។​ ​មនុស្ស​នៅ​សម័យ​ក​ណ្តា​ល​មាន​ភាព​ចម្រើន​ជឿន​លឿន​ជាង​មនុស្ស​ដែល​រស់​នៅ​ សម័យ​បុ​រេ​ប្រវត្តិ​។ ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ត្រូវ​បាន​ច្នៃ​ប្រ​ឌិ​ត​ជា​សណ្ឋាន​ផ្សេ​ងៗ​ ​និង​ប្រកបដោយ​ភាព​ប៉ិន​ប្រស​ប់​។
          ការ​បង្ហាញ​ពី​រូប​រាង​របស់​មនុស្ស​នៅ​ចុង​សម័យ​បុ​រេ​ភាគ​ច្រើន​មាន​សភាព​ ដូច​គ្នា​ទៅ​នឹង​មនុស្ស​សម័យ​ទំនើប​ដែ​រ​។​ ​ពួក​គេ​មាន​បុព្វ​បុរស​ពូជ​ស្វា​មនុស្ស​ចុង​ក្រោយ​គេ​ប​ង្អ​ស់​។​ ​ឧបករណ៍​ប្រើ​ប្រាស់​កាន់តែ​ប្រសើរ​ជាង​មុ​ន​។​ ​ការ​វាយ​ដំ​, ការ​ខាត់​ឲ្យ​រលោង​, ការ​ខួង​ស្វាន​ ​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូ​លា​យ​។​ ​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​មើល​ទៅ​ដូច​ជា​ស្រ​ដៀ​ងៗ​គ្នា​ ​ហើយ​ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​គោល​បំណង​ខុស​គ្នា​ៗរបស់​ពួក​គេ​។​ ​ធ្នូ​, ព្រួញ​, ផ្លែ​លំពែង​ថ្ម​, ដែក​ស្វាន​, ដែក​ខៃ​, ការ​ឆ្លាក់​ប្រដាប់​ប្រដា​ ​និង​ស​ម្ភា​រៈ​ផ្ទះ​បាយ​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ ​ដែល​ធ្វើ​អំពី​ឆ្អឹង​សត្វ​ក៏​កើត​នៅ​សម័យ​នោះ​ដែ​រ​។​ ​យ៉ាង​ហោច​ណាស់​ក៏​នៅ​មាន​ការ​តុ​ប​តែង​ដែល​បាន​ច្នៃ​ចេញ​ពី​ថ្ម​, ឆ្អឹង​សត្វ​, ធ្មេញ​សត្វ​, សម្បក​ស៊ុត​អូ​ទ្រី​ស​ផង​ដែ​រ​។​ ​ក្នុង​ចំណោម​វត្ថុ​ប្រើ​ប្រាស់​ទាំង​នោះ​ក៏​មាន​លម្អ​ដោយការ​ជ្រលក់​ពណ៌​ ផ្សេ​ងៗ​។​ ​ចំពោះ​ការ​រៀបចំ​អាពាហ៍ពិពាហ៍​ ​អាស្រ័យ​ដោយសារ​កុលសម្ព័ន្ធ​ជា​អ្នក​ចាប់​ផ្តើ​ម​ឡើង​ ​ហើយ​គ្មាន​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​កុលសម្ព័ន្ធ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ រៀប​ការ​ជាមួយ​មនុស្ស​នៅ​ក្នុង​កុលសម្ព័ន្ធ​ផ្សេង​ទៀត​ឡើ​យ​។
          សព្វ​ថ្ងៃ​នេះ​ហ្វូ​ស៊ី​ល​មួយ​ចំនួន​របស់​មនុស្ស​បុរាណ​ ​និង​វប្ប​ធម៌​វត្ថុ​បុរាណ​មួយ​ចំនួន​ត្រូវ​បាន​គេ​រក​ឃើញ​ ​រួម​មាន​ប្រភេទ​មនុស្ស​រោម​ច្រើន​មាន​សណ្ឋាន​ជា​មនុស្ស​ស្វា​ ​ឋិត​នៅ​ឯ​តំបន់​ ​ចូ​វ​ ​ខូ​វទាន (Zhoukoudian​) ក្រុង​ប៉េ​កាំ​ង​។ គ្រប់ ​វត្ថុ​ទាំងឡាយ​ដែល​បន្សល់​ទុក​តាំង​ពី​យុគថ្មបំបែក​ ​គឺ​ជា​សម្បត្តិ​មហា​សាល​សម្រាប់​ការ​ស្រាវជ្រាវ​អំពី​កា​រវិ​វ​ឌ្ឍ​ន៍​របស់ ​មនុស្ស​ ​និង​វប្ប​ធម៌​ប្រទេស​ចិន​ ​គឺ​ជា​ប្រទេស​មួយ​នៃ​អ​ណ្តូ​ង​អារ្យ​ធម៌​បុ​រា​ណ​៕nokowat

                                                                                                         ប្រែសម្រួលដោយលី គីមហេង

Powered by Blogger.