សម័យ​បុ​រេ​ប្រវត្តិ​នៃប្រទេសចិន

Posted by Email:knewdaynews@yahoo.com Friday, July 13, 2012


ដោយ​ នគរវត្ត ថ្ងៃទី 20 មេសា 2011ម៉ោង 18:49:57
      សម័យ​បុ​រេ​ប្រវត្តិ​យោង​តាម​អាយុ​កាល​ប្រហែល​១ ៧០០ ០០០ឆ្នាំ​ ​កន្លង​មក​ហើយ​ ទើប​រាជ​វង្ស​ស៊ាបាន​ចាប់​កំណើត​នៅ​រវាង​សត​វត្សរ៍​ទី​២១ មុន​ ​គ. ស.។​ ​នៅ​អំឡុង​រជ្ជកាល​នេះ​ ​មហា​វប្ប​ធម៌​ ​និង​ការ​រីក​លូត​លាស់​បាន​បន្ត​ស្នាដៃ​ពី​សម័យ​បុ​រេ​ប្រវត្តិ​របស់​ប្រជា​ ជាតិ​ចិ​ន​។
         អាយុ​កាល​នៃ​បុ​រេ​ប្រវត្តិ​គេ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​យុគ​សិលា ដោយសារ​តែ​ប្រជា​ជន​រស់​នៅ​សម័យ​នោះ​បាន​អភិវឌ្ឍ​ជីវភាព​រស់​នៅ​របស់​គេ​ដោយ​ប្រើ ​ឧបករណ៍​ធ្វើ​អំពី​ថ្ម​។ យោង​តាម​ប្រដាប់​ប្រដា​ផ្សេ​ងៗ​ដែល​មនុស្ស​សម័យ​នោះ​បាន​ប្រើ​ប្រាស់​បន្ត​ បន្ទាប់​មក​ ​ជំនាន់​នោះ​ត្រូវ​បែង​ចែក​ជា​ពីរ​សម័យ​កាល​៖ យុគ​ថ្មបំបែក (Paleolithic​ ​Age​) និង យុគថ្មរំលីង (Neolithic​ ​Age​)។
         ជាមួយ​នឹង​ការ​រីក​ចម្រើន​នៅយុគថ្មបំបែក​ ​និង​យុគថ្មរំ​លីង​ ​មហា​វប្ប​ធម៌​ ​និង​ភាព​រីក​លូត​លាស់​ ​បាន​ក​កើត​នៅ​ក្នុង​សម័យ​កាល​ទាំង​ពីរ​នេះ​ ​​រួម​មាន ​វប្ប​ធម៌​ប៉ាន់​ផ (Banpo) និង​វប្ប​ធម៌​ហ័​ង​ទី (Huangdi) វប្ប​ធម៌​យ៉ាង​សាវ (Yangsao) និង​វប្ប​ធម៌​ឡុ​ង​សា​ន (Longshan)។
វប្ប ​ធម៌​ទាំង​នេះ​វា​មាន​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បង្កើត​កម្លាំង​ ចិត្ត​ប្រជា​ជន​ចិ​ន​។​ ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ​ប្រជា​ជន​ចិន​បាន​ធ្វើ​សក្ការ​បូជា​ដល់​ ហ័​ង​ទី ហើយ​មាន​ជំនឿ​ថា​ ហ័​ង​ទី គឺ​ជា​វីរ​បុព្វ​បុរស​ជន​ជាតិ​ចិន​ដំបូង​គេ​ប​ង្អ​ស់​។​ ក្រៅ​ពី​ ហ័​ង​ទី នៅ​មាន​មហា​បុរស​ដទៃ​ទៀត​ ​ដែល​បាន​បង្កើត​ឲ្យ​មាន​មហា​វិភាគទាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ផង​ដែ​ រ​។​ ​មហា​បុរស​ អ៊ី គឺ​ជា​តួយ៉ាង​សំខាន់​មួយ​នៅ​ជំនាន់​នោះ​។​ ​គាត់​ត្រូវ​បាន​ប្រជា​ជន​ទទួល​ស្គាល់​ថា​ជា​អ្នក​គ្រប់គ្រង​គ្រោះ​ទឹក​ ជំនន់​ដ៏​អង់អាច​ក្លា​ហា​ន​។​ ​ដោយសារ​មហា​វិភាគទាន​របស់​គាត់​ប្រជា​ជន​បាន​ហៅ​គាត់​ថា​ តា​អ៊ី (Da​ ​Yu​) នៅ​ក្នុង​ភាសា​ចិន​ ​“តា​” មាន​ន័យ​ថា​ធំ​។​ ​នេះ​គឺ​ជាម​ហា​វីរ​ភាព​នៃ​មហា​បុរស​ ​ដែល​បាន​សម្ពោធ​ឲ្យ​មាន​មហា​វប្ប​ធម៌​នៃ​ជំនាន់​បុ​រេ​ប្រវត្តិ​នេះ​ឡើ​ង​។ ​ ​បើ​ប្រៀប​ធៀប​គ្នា​រវាង​យុគ​ថ្ម​បំ​បែក យុគ​ថ្ម​រំ​លីង​គឺ​ជា​យុគ​សម័យ​មាន​គុណ​សម្បត្តិ​ច្រើន​ជា​ង​។​ ​ប្រជា​ជន​បាន​ចាប់​ផ្តើ​ម​ចេះ​សាង​សង់ផ្ទះ​ ​និង​ធ្វើ​ស្រែ​ចំ​ការ​ដោយ​សំលៀង ​ថ្ម​ធ្វើ​ជា​ឧបករណ៍​ប្រើ​ប្រាស់​របស់​ពួក​គេ​។​ ​ការ​រីក​ចម្រើន​យ៉ាង​​អ​ស្ចា​រ្យ​ត្រូវ​បាន​បង្កើត​នៅ​ក្នុង​អំឡុង​នេះ​ ​មិន​ថា​តែ​ជំនាញក្រឡឹង​ ​និង​ឆ្លាក់​ ​ឬ​ក៏​បច្ចេកទេស​ផ​លិ​ត​យាន​ជំនិះ​ ​និង​ឧបករណ៍​ត​ន្ត្រី​នោះ​ទេ​។
វប្ប ​ធម៌​ដ៏​ល្បី​ល្បាញ​ ​គឺ​យ៉ាង​សាវ និង​ឡុ​ង​សាន ក៏​ឋិត​នៅ​ក្នុង​សម័យ​នេះ​ដែ​រ​។​ ​ជីវភាព​រស់​នៅ​ក្នុង​បុ​រេ​ប្រវត្តិ​មាន​ភាព​លំបាក​ ​និង​ពោរ​ពេញ​ទៅ​ដោយ​ការ ​ប្រណាំង​ប្រ​ជែ​ង​។​ ​ប្រជា​ជន​រស់​នៅ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រឆាំង​ទប់ទល់​នឹង​លក្ខខណ្ឌ​ ធម្ម​ជាតិ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ ​និង​គ្រោះ​ធម្ម​ជាតិ​គ្រប់​ប្រភេទ​ ​ប្រមុខ​អ្នក​ដឹកនាំ​ត្រូវ​បាន​ជ្រើស​រើស​យោង​ទៅ​តាម​សមត្ថ​ភាព​តែ​មួយ​គត់​ ​នៅ​ក្នុង​ប្រព័ន្ធ​ដែល​គេ​ហៅ​ថា​ ​“ប្រព័ន្ធ​ដាក់​រាជ្យ​ឲ្យ​អ្នក​ឈ្នះ​”។ មាន​ប្រមុខ​ដឹកនាំ​សំខាន់​បី​រូប​នៅ​ក្នុង​សម័យ​នោះ​ ​ដែល​រួម​មាន​ ​ស៊ុន យ៉ាវ និង​អ៊ី​។ ទី១-ស៊ុន ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ប្រមុខ​ដឹកនាំ​ដំបូង​គេ​បំផុត​នៅ​ក្នុង​ សម័យ​នោះ​ ​បន្ទាប់​មក​ ទី២-យ៉ាវ គឺ​ជា​ជន​ដែល​មាន​ជ័យ​ជម្នះ​បន្ត​តំណែង​ពី​នោះ​។​ ​ក្រោយ​មក​ទៀតទី៣-អ៊ី បាន​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​វិញ​ម្ត​ង​ ​ដោយសារ​គាត់​បាន​បរិច្ចាគ​នូវ​កម្លាំង​កាយ​ចិត្ត​ ​ដើម្បីគ្រប់គ្រង​គ្រោះ​ទឹក​ជំ​ន​ន់​។​ ​ប្រព័ន្ធ​គ្រប់គ្រង​របៀប​នេះ​បាន​បន្ត​រហូត​ដល់​ឆ្នាំ​២០៧០ មុន​ ​គ. ស. នៅ​ពេល​ដែល​ ​ប៉​យី ត្រូវ​បាន​បន្តតំណែងពី អ៊ី​​។ កូន​របស់ ​អ៊ី បាន​សម្លាប់​ ប៉​យី ចោល​ ​ហើយ​ប្រកាស​ខ្លួន​ឯង​ធ្វើ​ជា​ស្តេ​ច​។
ទោះបី ​ប្រព័ន្ធ​ផ្ទេរ​រាជ្យ​សម្បត្តិ​ទៅ​អ្នក​ផ្សេង​បាន​បញ្ចប់​ក៏​ដោ​យ​។​ ​រាជ​វង្ស​ដំបូង​គេ​បំផុត​គឺ​ ​សន្តតិ​វង្ស​ស៊ា (Xia) ជា​រាជវង្ស​​ដំបូង​គេ ដែល​បាន​បន្ត​ការ​គ្រប់គ្រង​ប្រទេស​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ចាប់​ពី​ ពេល​នេះ​ត​ទៅ​។
និយាយ ​អំពី​ការ​ចម្រើន​ជឿន​លឿន​នៅ​ក្នុង​សម័យ​បុ​រេ​ប្រវត្តិ​ មានរឿង​ទេវ​កថា​ ​និង​រឿង​និទាន​ មានតួ​នាទី​សំខាន់​សម្រាប់​ឆ្លុះ​បញ្ចាំង​ពី​ការរីកចម្រើននាសម័យ​កាល​នោះ​។​ ​រឿង​និទាន​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ ​និង​ល្បីជាង​គេ​មាន​ចំណង​ជើង​ថា​ ​“ការ​ក​កើត​នៃ​ពិភព​លោក”​ ​និ​ពន្ធ​ដោយ​​ផា​ន់​​គូ រឿង “​ការ​ក​កើត​នៃ​មនុស្ស​ជាតិ​” ​និ​ពន្ធ​ដោយ​​នី​​វ៉ា និង​រឿង​និទាន “​តា​អ៊ី គ្រប់គ្រងគ្រោះ​ទឹក​ជំ​ន​ន់”​ ។ល។

                                                                                          ប្រែសម្រួលដោយលី គីមហេង

Powered by Blogger.