វប្ប​ធម៌​ឡុ​ង​សាន​ ​(Long​ ​Shan​ ​Culture)

Posted by Email:knewdaynews@yahoo.com Friday, July 13, 2012


ដោយ​ នគរវត្ត ថ្ងៃទី 27 សីហា 2011ម៉ោង 17:20:42
វប្ប​ធម៌​ឡុ​ង​សាន​មាន​អាយុ​កាល​ប្រហែល​២៩០០ ទៅ ២១០០ឆ្នាំ​ ​មុន​ ​គ. . វប្បធម៌​នេះ​កើត​នៅ​​ចុង​សម័យ​យុគ​ថ្ម​រំលីង ដែល​រក​ឃើញ​នៅ​ទី​ក្រុង​ចាស់​មួយឈ្មោះថាឡុ​ង​សាន​ បច្ចុប្បន្ន​ឋិត​នៅ​​ក្រុង​ចាំង​ឈី​វ (Zhangqiu) ក្នុង​ខេត្ត​សាង​តុ​ង (Shangdong)។ ​ ​ឥទ្ធិ​ពល​វប្ប​ធម៌​នេះ​បាន​រីក​រាល​ដាល​ដល់ភូមិ​ភាគ​កណ្ដាល​ ​និង​តំបន់ខាង​ត្បូងតាម​ជ្រលង​ទន្លេ​លឿង​ ​រហូត​ទៅ​ដល់​ខេត្ត​សាង​តុង​ ​ហឺ​ណា​ន​ ​សា​អាន​ស៊ី​ ​និង​សាន​ស៊ី​។​ ​ឧបករណ៍​សម័យ​ឡុ​ង​សាន​ ​បាន​បង្ហាញ​ឲ្យ​ឃើញ​លក្ខណៈ​ពិសេស​មនុស្ស​សម័យ​នោះ​ចេះ​ច្នៃ​វត្ថុ​ប្រើ​ ប្រាស់​ពី​ថ្ម និងលោ​ហៈ​ធាតុ។
បើ ​យើង​ប្រៀប​ធៀប​ទៅ​នឹង​វប្បធម៌​យ៉ាង​សាវ ​អំពីប​ចេ្ច​ក​ទេសដាំដុះក្នុងវិស័យ​កសិកម្ម​ ​និង​ការ​ចិញ្ចឹម​សត្វ​ វប្ប​ធម៌​ឡុងសាន​មានការ​លូត​លាស់​ខ្លាំងជាងវប្បធម៌នោះ​។​ ​កសិករ​នៅ​ក្នុង​សម័យ​ឡុ​ង​សាននិយម​ធ្វើដំណាំ​ស្រូ​វ​មី​យេ​ សំខាន់​ជាងគេ ​ចេះ​ចិញ្ចឹម​ជ្រូក​ ​ឆ្កែ​ ​ចៀម​ ​និង​គោ​ក្រ​បី​។​ ​ពួក​គេ​ចេះច្នៃ​ឧបករណ៍​សំខាន់ៗសម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​សហគមន៍ ​​មាន​កាំបិត​ថ្ម​ប្រើ​សម្រាប់​ចោះ​រន្ធ​ ​​ទំ​ព​ក់​ថ្ម​សម្រាប់បេះ​ផ្លែឈើ ​ ​និង​ប៉ែល​ថ្ម​ ហើយ​នៅ​មាន​ឧបករណ៍​ប្រើ​ប្រាស់​សំខាន់ៗ​ជា​ច្រើន​ទៀត។
គេ ​សម្គាល់​លក្ខណៈ​ពិសេស​វប្បធម៌​ឡុ​ង​សាន​ ​តាម​រ​យៈ​ការផ​លិ​ត​ចាន​ឆ្នាំងដីដោយប្រើ​ជំនាញ​ខ្ពស់​ជាង​សម័យ​កាល​មុ​នៗ សិប្ប​ករ​ប្រើ​បច្ចេកទេសផលិត​ចាន​ឆ្នាំង​ដោយឧបករណ៍​បង្វិល​​​បាន​ ចំនួនយ៉ាងច្រើន ថែម​ទាំង​រក្សា​បាន​ទាំង​គុណ​ភាព​ ​និង​ប​រិ​មា​ណ​។​ ​គេ​បានស្គាល់​​វប្ប​ធម៌​ឡុ​ង​សានដោយ​ការ​ផ​លិ​តចានឆ្នាំង​ពណ៌​ខ្មៅ​ មាន​កម្រាស់​ស្តើ​ង​ប្រៀប​បាន​នឹង​សំបក​ស៊ុត​ ​និង​ផ្ទៃ​ពាស​ដោយ​ថ្នាំ ​ពណ៌​រលើបរលោង​​។ ​​សិប្បករបានផលិតសម្ភារៈប្រើ​ប្រាស់​​មាន​ដូច​ជា​ ​ចាន​គោម​ ​ផើង​ ​ក្រឡ​ ​កោដ្ឋ​ ​និង​ចាន​ឆ្នាំង​ដាក់​ម្ហូបអាហារ គេ​បាន​រក​ឃើញ​នៅ​តាម​ជ្រលង​ទន្លេយ៉ាង​ចឺ (Yangtze​) និង ​​ឆ្នេរ​ស​មុ​ទ្រ​ភាគ​អា​គ្នេ​យ៍​ប្រទេស​ចិ​ន​។​​ ​ សព្វ​ថ្ងៃ​នេះ​ សិប្បករ​នៅ​តែ​ពេញ​និយម​ផលិត​ចាន​ឆ្នាំង​ដី​លាប​ពណ៌​ខ្មៅ ​ដែលគេគិត​ថា​ ​ជា​ការងារផ្នែកសិល្បៈ​ ហើយ​ទទួល​បាន​ការ​ចូល​រួម​អប​អរ​ ​និង​គាំ​ទ្រ​ពី​មនុស្ស​យ៉ាង​ច្រើន​។
ស្ថា ​ប​ត្យ​កម្ម​​មានដូច​ជា​ ​អាគារ​វេទិកា​ផ្ទាល់​ដី​មាន​រាង​ចតុ​កោណ​កែង​ ​ជា​សំណង់​ដែល​គេ​រក​ឃើញ​ថា​បាន​សង់​ឡើង​នៅ​ក្នុង​សម័យ​ឡុ​ង​សាន​ ឋិតក្នុង​ខេត្ត​សាង​តុង​។ វេទិកា​ផ្ទាល់​ដី​បាន​ស្ថា​ប​នា​ឡើង​ដោយ​បច្ចេកទេស​ម្យ៉ាង​ហៅ​ថា​បុក​គ្រឹះ​បង្ហាប់ដី (Rammed​ ​earth​) ហើយ​បច្ចេកទេសនេះបាន​បន្ត​ដល់​សង្គម​មនុស្ស​សម័យ​រាជ​វង្ស​សាង (១៦០០-១១០០ឆ្នាំ​ ​មុន​ ​គ. .)។ នៅ​ពេល​ថ្មី​ៗនេះ គេបាន​រក​ឃើញ​អាគារ​វេទិកា​យ៉ាង​ហោច​ណាស់​ចំនួន​៧​កន្លែង ក្នុង​ចំណោម​អាគារ​វេទិកា​ទាំង​១០កន្លែង មាន​ទីតាំង​នៅ​ជិតៗ​គ្នា ឋិត​ក្នុង​ក្រុម​តែ​មួយ​ ក្នុង​ខេត្ត​សាងតុង​។
វប្ប ​ធម៌​ឡុ​ង​សាន​ ​ក៏​មាន​ប្រពៃណី​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ទៀត​ ​ពេល​ដែល​មាន​ពិធី​បុណ្យ​ខ្មោច​របស់​សមាជិក​ដែល​បាន​ស្លាប់​ គេត្រូវយក​សពទៅ​បញ្ចុះ​នៅ​វាល​ស្មសាន​ ​ដែល​គេ​បាន​កំណត់​ទី​តាំង​ដាច់​ដោយ​ឡែក ​ពី​កន្លែង​ដែល​អ្នក​ភូមិ​រស់​នៅ​ ​ជា​ធម្ម​តា​គេ​បញ្ចុះ​សព​មនុស្ស​ពេញ​វ័​យ​ម្នាក់​ក្នុង​រណ្ដៅ​រាង​ចតុ​កោណ​ កែង​ ​យូ​រៗ​ម្ដង​គេ​ឃើញ​មាន​ការ​បញ្ចុះ​សព​ពីរ​ ​ឬ​បី​សព​ក្នុង​រណ្ដៅ​តែ​មួ​យ​។​ ​ចំណែក​​កុមារ​ដែល​ស្លាប់ គេបាន​អនុវត្ត​ដូច​នៅ​សម័យ​ប៉ាន់​ផ​ ​ដោយរៀបចំ​ដាក់​សពក្នុង​កោដ្ឋ​រួច​យក​ទៅ​កប់​ដី​។​ ​ប្រជា​ជន​បាន​បង្កើត​ក្បួន​តម្រា​សម្រាប់​ទស្ស​ន៍​ទាយ​ពី​ជោគ​វាសនា​ របស់ខ្លួន​ដោយ​ផលិត ​ពី​ឆ្អឹង​សត្វ​ដូច​ជា ​ឆ្អឹង​សត្វ​ចៀម​ ​ជ្រូក​ ​ក្តា​ន់​ ​និង​គោ​ ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ផ្នូរ​នៅ​សម័យ​នោះ​។​ ​​ប្រជាជន​មាន​ជំនឿ​លើ​ទំនៀម​ទម្លាប់​នៃ​កាត់​ប្រផ្នូល​ និង​ទ​ស្ស​ន៍​ទាយ​ ដែល​ពួក​គេ​គោរព​ជឿ​ជាក់ និង​មាន​ប្រជា​ប្រិយ​ខ្លាំង​ណាស់​នៅ​សម័យ​នោះ។
ការ​អភិវឌ្ឍ​សង្គម​មនុស្ស​​​នៅ​ក្នុង​សម័យ​ឡុ​ង​សាន ស្ត្រី​មាន​តួ​នាទី​ជា​មេ​ផ្ទះ ​ដោយ​ទុក ​ពេល​ឲ្យ​បុរសៗ​មាន​ឱកាស​ធ្វើ​ស្រែ​ចម្ការ ​និង​ធ្វើ​សិប្ប​ក​ម្ម។​ ​ការ​បង្កើត​គ្រួសារ ​គេ​អនុញ្ញាត​ឲ្យ​មាន​ប្រពន្ធ​​ឬ​ប្តី​តែ​មួយប៉ុណ្ណោះ (ច្បាប់​ឯក​ពន្ធ​ភាព) ស្រប ​ពេលនោះ​ ​គម្លាត​រវាង​អ្នក​មាន​ ​និង​អ្នក​ក្រ​ ​ក៏​ចាប់​ផ្ដើម​កើត​មាន​បន្តិច​ម្ដងៗ​នៅ​សម័យ​នោះ​ដែ​រ​។​ ​ការ​រីក​ចម្រើន​សង្គម​មនុស្ស​បាន​ធ្វើ​ឲ្យ​កើត​ជា​សង្គម​នៅ​ជា​ច្រើន​តំបន់ ​ ​វប្ប​ធម៌​នៅ​សម័យ​ឡុ​ង​សាន​ក៏​មាន​តួនាទី​ដូចគ្នា​ទៅ​នឹង​វប្ប​ធម៌​មួយ​ ចំនួន​ទៀត​ ដែល​មាន​មុខ​ងារ​ផ្លាស់​ប្តូ​រ​សេចក្តី​ត្រូវ​ការ​ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ សង្គម​មនុស្ស​ជា​បន្ត​បន្ទាប់​មក។
នេះ ​គឺ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ យុគ​ថ្ម​រំលីង​មាន​វប្បធម៌​ចំណុះ​ដ៏ល្បី​ល្បាញ​មួយ​គឺ​ វប្ប​ធម៌​​ឡុ​ង​សាន​ ​ដែល​រីក​ចម្រើន​លើ​ទឹក​ដី​ចិន​មួយ​ភាគ​ធំ​។​ ​ប្រជាជនរស់​នៅ​អំឡុង​វប្ប​ធម៌​ឡុ​ង​សាន​ ​មានការ​ទាក់ទង​ទៅ​នឹង​ការ​បង្កើត​ទី​ក្រុង​ជា​ច្រើន​​ដូច​ជា​ ​ការ​ធ្វើ​ជញ្ជាំង​កំពែង​ ​និង​ស្នាមភ្លោះ​ជុំ​វិញ​ក្រុង​ក៏​កើត​នៅ​សម័យ​នោះ​ដែរ​ ​តំបន់​ថាវ​សឺ (Taosi​) ជា ​ជញ្ជាំង​ខ្ពស់​ជាង​គេសម្រាប់​ការពារ​លំនៅ​ឋាន​នៅ​សម័យ​ឡុ​ង​សា​ន​។​ ​ការ​បង្កាត់​ពូជ​ស្រូ​វ​ក៏​កើត​មាន​នៅ​សម័យ​នោះ​ដែ​រ​។​ ការ​ផលិត​សម្លៀក​បំពាក់​តម្បាញ​ស​សៃ​សូត្រ​ខ្នាតតូច​ក៏​រីក​ចម្រើន​សម័យ​នោះ ​ ​និង​ការ​ផ្សាំង​ដង្កូវ​នាង (Bombyx​ ​mori) និង​ចេះរ​បៀប​ចិញ្ចឹម​ដង្កូវ​នាង (កោសេយ្យវប្បកម្ម) លើក​ដំ​បូ​ង​។​ ​​ការ​រក​ឃើញភស្តុតាង​ផ្សេ​ងៗ​ទៀត​នៅ​ស្ថានីយ​បុរាណ​វិទ្យា​បាន​បង្ហាញ​ថា អ្នក​ស្រុក​បាន​ប្រើ​ក្បួនទ​ស្ស​ន៍​ទាយ​ដោយ​ចារលើ​ឆ្អឹង​លលាដ៍​ក្បាល​គោ (Heated​ ​cattle​ ​bones​)។ ចំនួនប្រជា​ជននៅ​យុគ​ថ្ម​រំលីង​ក្នុង​ប្រទេស​ចិន​បាន​កើន​ឡើង​យ៉ាង​ច្រើន​នៅ ​សម័យ​ឡុ​ង​សា​ន​។​ ​រហូត​មក​ដល់ចុង​សម័យ​ឡុ​ង​សាន​ ​ចំនួន​ប្រជា​ជន​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង ​ការ​អះ​អាង​ខាង​លើ​នេះ​ដោយ​សារ​ការ​បាត់បង់​នៃ​បរិមាណ​ឆ្នាំង​ដី​ពណ៌​ខ្មៅ​មាន​គុណ​ភាព​ល្អ​ ដែលរក​ឃើញ​នៅ​កន្លែង​បុណ្យ​បញ្ចុះ​សព​តាម​ទំនៀម​ទម្លាប់​បុរាណ៕

                                                                                           ប្រែសម្រួលដោយលី គីមហេង

Powered by Blogger.